ជីវិតកម្សាន្ដ
ជួយទិញគាត់ផង! តា ចេក ផ្លាស់ប្តូរកន្លែងលក់និងមុខរបរថ្មី
តារាកំប្លែងជើងចាស់លោកតា ចេក បច្ចុប្បន្នត្រូវបានទស្សនិកជនដឹងហើយថានាយជាតារាកំប្លែងជើងចាស់មួយរូបដែលមានប្រវត្តិតស៊ូ និងជួបការលំបាកជាច្រើនសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ ពោលគឺខុសប្លែកពីតារារួមជំនាន់ដទៃទៀតដែលមានជីវភាពធូធា។

ដោយសារតែបញ្ហានៃជីវភាពគ្រួសារនេះហើយទើបរុញច្រានឲ្យតារាកំប្លែងវ័យចំណាស់រូបនេះខំប្រឹងពុសពាររាល់ឧប្បស័គ្គដើម្បីរកប្រាក់ចំណូលបន្ថែមជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ។ តួយ៉ាងកន្លងមកមហាជននិងអ្នកគាំទ្រធ្លាប់បានដឹងហើយថាតារាកំប្លែងលោកតា ចេក ក្រៅតែអាជីពសិល្ប:គឺគាត់ចាប់មុខរបរលក់បន្លែរ ផ្លែឈើ និងភេសជ្ជ:នៅម្តុំផ្លូវទៅគីរីរម្យជាដើម។ ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីមុខរបរនេះបានដំណើរការបានរយ:ពេលដោយគ្មានភាពរីកចម្រើននោះឥឡូវនេះលោកតា ចេក ក៏បានសម្រេចផ្លាស់ប្តូរទីតាំងនិងជ្រើសយកមុខរបរថ្មីវិញ។

បើតាមការបញ្ជាក់ពីតារាកំប្លែងលោកតា ចេក បាននិយាយថា ពេលនេះគាត់បានប្តូរទីតាំងមកលក់នៅម្តុំរង្វង់មូលគួរស្រូវផ្លូវទៅតាខ្មៅវិញហើយ។
លោកតា ចេក បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា «ខ្ញុំបានប្ដូរមុខរបលក់បន្លែផ្លែឈើនៅគីរីរម្យហើយឥឡូវមកលក់ទុរេន ខ្នុរ និង លក់បាយនៅខាងកើតជាប់រង្វង់មូលគួរស្រូវ ផ្លូវទៅតាខ្មៅខាងស្ដាំដៃហើយបើមកពីតាខ្មៅនៅខាងឆ្វេងដៃបើបងប្អូនកូនក្មួយឆ្លងកាត់កុំភ្លេចចូលជួយទិញទុរេន ខ្នុរ និងចូលហូបបាយក៏បានដែរ»។

បន្ថែមពីនេះតារាកំប្លែងលោកតា ចេក ក៏បានលើកឡើងថា គាត់ពិតជាសូមជូនពរដល់អ្នកមានគុណ និងសប្បុរជនព្រមទាំងបងប្អូនកូនក្មួយដែលតែងតែជួយជ្រោមជ្រែងនិងឧបត្ថម្ភដល់គាត់នាពេលកន្លងមកគ្រាដែលខ្លួនជួបបញ្ហាឬការលំបាកនានាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ