ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន រំលឹកថា កាលពីស៊ីហ្គេមជិត ២០ឆ្នាំមុន ចំនួនកីឡាករតិចជាងអ្នកជូនដំណើរ
មានប្រសាសន៍ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចាកចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាលពីការប្រកួតស៊ីហ្គេមនៅហ្វីលីពីនជិត ២០ឆ្នាំមុន ចំនួនកីឡាករតិចជាងអ្នកជូនដំណើរ ដែលសូម្បីតែសម្តេចក៏តក់ស្លុតដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ដែលបានជូនដំណើរក្រុមកីឡាករ កីឡាការិនី ចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី ៣១នេះ ដែលមានរហូតដល់ទៅចំនួន ៦៦០នាក់ ដែលក្នុងនោះ ៤៥នាក់ គឺជាថ្នាក់ដឹកនាំ និងជាមន្ត្រី ដែលចំនួននេះគឺជាចំនួនសមស្រប។ សម្តេចតេជោបញ្ជាក់ថា «បើប្រៀបធៀបទៅនឹងកីឡាស៊ីហ្គេមនៅហ្វីលីពីន កាលពីជិត ២០ឆ្នាំមុននោះ ចំនួនកីឡាករតិចជាងអ្នកជូនដំណើរ ដែលសូម្បីតែខ្ញុំក៏មានការតក់ស្លុត ក្នុងឋានៈជាអ្នកផ្គត់ផ្គង់លុយកាក់សម្រាប់កីឡាករ កីឡាការិនី និងការធ្វើដំណើររបស់កីឡាកររបស់យើង»។
បើតាមសម្តេចតេជោ ហ៊ុន សែន «កីឡាករ កីឡាការិនីរបស់យើងចេញទៅប្រកួត ដល់តែមើលក្នុងស្ថិតិស្រាប់តែអ្នកជូនដំណើរច្រើនជាងកីឡាករ កីឡាការិនី ហើយអ្នកទាំងនោះ លេងសុទ្ធតែសណ្ឋាគារផ្កាយ៥ទៀត។ ក៏ប៉ុន្តែថ្ងៃនេះខ្ញុំពិតជាមានការកោតសរសើរ ចំពោះការរៀបចំក្នុងចំណោមកីឡាករ របស់យើងមានចំនួន ៤៥នាក់ប៉ុណ្ណោះ ដែលជាអ្នកដឹកនាំទៅជាមួយ ភាគច្រើន គឺអ្នកប្រកួតតែម្ដង»។
សូមបញ្ជាក់ថា ការប្រកួត SEA Games លើកទី ៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសា ហើយបើតាមលោក ថោង ខុន កម្ពុជាបានត្រៀមចូលរួមប្រកួត ៣៣ប្រភេទកីឡា។ ការចូលរួមប្រកីតកីឡាស៊ីហ្គេម នៅវៀតណាមនាពេលនេះ ជាការចូលរួម ដែលកម្ពុជាបានបញ្ជូនប្រតិភូកីឡា ជាទ្រង់ទ្រាយធំជាងពេលមុនៗ ហើយជាការចូលរួមប្រកួត ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងកាវាយតម្លៃ វាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពគុណផលកីឡារបស់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ដើម្បីប្រមូលទិន្នន័យគុណផលកីឡា ធ្វើការវិភាគចំណុចខ្ពស់ទាប ខ្លាំងខ្សោយ មករៀបចំពង្រឹងលទ្ធភាពពលកម្មកីឡា ឲ្យមុតស្រួច និងគត់មត់ ឆ្ពោះទៅរកឧត្ដមភាពបច្ចេកទេសកីឡាក្នុងការប្រកួត SEA Games ឆ្នាំ ២០២៣នៅកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសាលាតិចណូ បង្កើតក្រុមការងារសហការជាមួយសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ


