Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងរៀបចំទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ នៅថ្ងៃទី ០៣ ឧសភា

បានផុស

នៅ

ក្រសួងព័ត៌មាន នឹងរៀបចំទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារសុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនេះ នៅក្នុងទិវាសេរីភាពសារព័ត៌មានសកលលោក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក៏នឹងមានចូលរួម ពីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា តំណាងស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមន្ត្រីអ្នកនាំពាក្យ អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូបទៀត។

ក្រសួងព័ត៌មានបានលើកឡើងថា ទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០២២នេះ នឹងប្រារព្វធ្វើឡើង ដើម្បីលើកស្ទួយសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងដើម្បីលើកទឹកចិត្តដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក​។ ក្រសួងព័ត៌មានបានបន្ថែមថា ទិវាសេរីភាពសារព័ត៌មាន នឹងបង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីអ្នកនាំពាក្យជាមួយអ្នកសារព័ត៌មាន។ ជាមួយគ្នានេះ ភាគីពាក់ព័ន្ធដែលបម្រើការក្នុងវិស័យសារព័ត៌មាននេះ ក៏នឹងបង្ហាញចំណាប់អារម្មណ៍រួម ក៏ដូចជាបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារនាពេលបច្ចុប្បន្ននេះផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម