ព័ត៌មានជាតិ
កម្ពុជា រកចំណូលបានពីការនាំចេញស្រូវ-អង្ករ ជាង ៥០០លានដុល្លារ ត្រឹមរយៈពេល៤ខែ
ការនាំចេញស្រូវអង្ករ របស់កម្ពុជា មានការកើនឡើងជាលំដាប់។ ជាក់ស្តែងនៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ កម្ពុជា នាំចេញអង្ករបានចំនួន ២២១ ១៣៨ តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដោយមានទំហំទឹកប្រាក់សរុបមានចំនួន ៥១៦.២១ លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញនេះ ដោយក្រុមហ៊ុនចំនួន ៤៨ ទៅកាន់គោលដៅចំនួន ៥៤ ដែលក្នុងនោះ កម្ពុជាបាននាំទៅ ប្រទេសចិន និងតំបន់ស្វ័យតហុងកុង ម៉ាកាវបាន បានចំនួន ១១៥ ២៥៥ តោន ស្មើនឹង៥២.១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារ, តំបន់អឺរ៉ុបមានបរិមាណ ចំនួន ៦៨ ៥៥៥ តោន ស្មើនឹង ៣១% ទទួលបានទឹកប្រាក់ចំនួន ៥១.០២ លានដុល្លារ, តំបន់សមាជិកអាស៊ាន ចំនួន ២១ ៨៧៦ តោន ស្មើនឹង ៩.៨៩ % ទទួលបានទឹកប្រាក់ចំនួន១៣.៩០លានដុល្លារ និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ ខាងលើបានចំនួន ១៥ ៤៥២ តោន ស្មើនឹង ៦.៩៩% គិតជាទឹកប្រាក់មានចំនួន ១១.៧៤ លានដុល្លារ។
សូមរំលឹកថា ក្នុងរយៈពេល១២ខែ ឆ្នាំ២០២១ កន្លងទៅនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្ម មានទំហំទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ។ របាយការណ៍បឋមរបស់ក្រសួងកសិកម្ម បានបង្ហាញថា ការនាំចេញស្រូវ អង្ករ និងកសិផលក្រៅពីស្រូវ អង្ករ មានទំហំទឹកប្រាក់ធំជាងគេ ក្នុងចំណោមកសិផលសំខាន់ៗដទៃទៀតនៃវិស័យកសិកម្ម៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


