KPT+
របៀបជម្រុះរោមលើរាងកាយ មួយណាល្អជាងគេ?
រោមមិនមែនចេះតែដុះគ្មានតួនាទីច្បាស់លាស់នោះទេ ផ្ទុយទៅវិញ រោមមានតួនាទីការពារស្បែកពីកម្ដៅថ្ងៃ ការពាររបួសឲ្យឆាប់ជា ធ្វើឲ្យយើងកក់ក្ដៅ និងការពារមេរោគបានខ្លះៗដែរ។
មនុស្សគ្រប់គ្នាសុទ្ធតែមានរោមនៅលើស្បែក គ្រាន់តែខ្លះតិច ខ្លះច្រើន ខ្លះស្ដើង ខ្លះក្រាស់តែប៉ុណ្ណោះ។ ការជម្រុះរោមដៃរោមជើងមិនសូវជាពេញនិយមនៅអាស៊ីយើងប៉ុន្មានទេ ព្រោះគេយល់ឃើញថា មនុស្សប្រុសដែលមានរោមច្រើនជាមនុស្សប្រុសមានកម្លាំងខ្លាំង ចំណែកមនុស្សស្រីដែលគ្មានរោម ជាមនុស្សស្រីដែលចង្រៃទៅវិញ។
ថ្ងៃនេះ «កម្ពុជាថ្មី» នឹងបកស្រាយអំពីវិធីជម្រុះរោមនីមួយឲ្យបានច្បាស់លាស់ ចៀសវាងជម្រុះខុស ៖
១.ការដករោម

ទទួលស្គាល់ថា ការដករោមបានទាំងឫស ប៉ុន្តែវាផ្ដល់ការឈឺចាប់ ហើយថែមទាំងមានបញ្ហាដល់ស្បែកដូចជា៖ រលាកគល់រោម រោមដុះខុស ដុំពក និងស្នាមជាដើម។ ដូច្នេះ វិធីនេះមិនមែនជាជម្រើសល្អនោះទេ។
២.ការកោររោម
ការកោររោមនឹងបង្កបញ្ហាដូចគ្នា បើសិនការកោរនោះមិនបានត្រឹមត្រូវ។ យើងគួរជម្រុះកោសិកាជាមុនសិន បន្ទាប់មកលាបជាលក្ខណៈគ្រីមសម្រាប់កោរ រួចសឹមកោរចៀសវាងការរលាកគល់រោម ហើយកោរដោយប្រុងប្រយ័ត្នផង បន្ទាប់ពីកោររួចរាល់ កុំភ្លេចផ្ដល់សំណើមឲ្យសោះ។ វិធីនេះងាយស្រួល ប៉ុន្តែរោមដុះវិញលឿន។
៣.គ្រីមជម្រុះរោម
គ្រីមជម្រុះក៏ជាផលិតផលដែលមានសុវត្ថិភាពដែរ។ វាងាយស្រួល និងមិនឈឺចាប់ ដោយគ្រាន់តែលាបទុកចោល ៣-១០ នាទីលាងទឹកចេញ នោះរោមនឹងជ្រុះមកតាមទឹក។ វិធីនេះល្អមិនធ្វើឲ្យរលាកគល់រោម ហើយក៏ជួយកាត់បន្ថយការដុះរោមក្រាស់ៗមកវិញដែរ។

៤.បាញ់ឡេសឺរជម្រុះរោម
វិធីនេះល្អសម្រាប់អ្នកមានលទ្ធភាព ប៉ុន្តែអ្នកត្រូវជ្រើសរើសកន្លែងដែលមានស្តង់ដារត្រឹមត្រូវ មិនមែនចេះតែទិញម៉ាស៊ីនមកបាញ់ដោយខ្លួនឯងទេ។ ការបាញ់ឡេសឺរ ជួយជម្រុះរន្ធរោម ធ្វើឲ្យរន្ធរោមខូចឫសមិនអាចដុះមកវិញបាន។
៥.ការបករោម

សម្រាប់វិធីនេះ ក៏ពេញនិយមណាស់ដែរ បើក្រលេកទៅមើលផលប៉ះពាល់វិញ គឺមានច្រើនជាងការដករោមទៅទៀត។ ផលប៉ះពាល់នៃការបករោមមានដូចជា៖ ស្បែកទន់ខ្សោយ ងាយប្រតិកម្ម ងាយចាញ់កម្ដៅថ្ងៃ រលាកគល់រោម រមាស់ ចេញឈាម ក្រហម និងមានការឈឺចាប់ខ្លាំង។
ជាទូទៅ រោមដែលផ្ដល់ផលរំខានដល់មនុស្សបំផុត គឺមាននៅតំបន់ក្លៀក និងប្រដាប់ភេទ។ វិធីដែលល្អបំផុតគឺការកោររោម និងការប្រើប្រាស់គ្រីមជម្រុះរោម។ សូមត្រួតពិនិត្យផលិតផល មុននឹងប្រើប្រាស់នៅលើស្បែក ព្រោះថាការប្រើរបស់គ្មានស្តង់ដារ មានហានិភ័យខ្ពស់សម្រាប់ស្បែកណាស់ យល់ល្អប្រើរបស់សុទ្ធ និងមានម៉ាកយីហោច្បាស់លាស់ទើបជាការប្រសើរ៕
អត្ថបទ៖ ស្រីខួច
ចុចអាន៖បញ្ឈប់ការឡើងមុននៅដងខ្លួន ដោយវិធីសម្អាត ព្យាបាល និងប្រើប្រាស់ឡេផ្ដល់សំណើម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ