KPT+
៧ វិធី កម្ចាត់មុននៅក្នុងច្រមុះ បានយ៉ាងប្រសិទ្ធភាព
មុនដែលកើតនៅក្នុងច្រមុះ អាចបង្កការឈឺចាប់ និងរមាស់គួរឲ្យរំខានជាខ្លាំង ។ ប៉ុន្តែនៅមានវិធីធម្មជាតិងាយៗជាច្រើន ដែលអាចដោះស្រាយបញ្ហាមុន នៅក្នុងច្រមុះរបស់អ្នកបាន។

មូលហេតុអ្វី ដែលបណ្ដាលឲ្យមានមុនក្នុងច្រមុះ? មុនក្នុងច្រមុះកើតឡើងដោយសារបាក់តេរី ដែលធ្វើឲ្យស្ទះរន្ធរោម ការឆ្កឹះច្រមុះ កណ្ដាស់ខ្លាំងៗពេក កត្តាអ័រម៉ូន និងការកាត់រោមច្រមុះ។ ដូចនេះ វាមិនមែនជាបញ្ហាអីធំដុំទេ។ ប៉ុន្តែបើមានអាការវិលមុខ ឈឺចាប់ខ្លាំង ឬគ្រុនក្ដៅ ដែលទាក់ទងនឹងស្នាមមុន អ្នកត្រូវទៅជួបគ្រូពេទ្យ ព្រោះវាអាចជាសញ្ញានៃការរលាកកោសិកា រលាកសរសៃឈាម ឬ ជំងឺលុយពីសពីក្នុងរាងកាយ។
របៀបព្យាបាលមុនក្នុងច្រមុះ វិធីព្យាបាលមានច្រើនសម្បូរបែប ដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯងបាន ហើយចំណាយពេលត្រឹមតែពីរបីថ្ងៃតែប៉ុណ្ណោះមានដូចជា ៖
១.ខ្ទឹមស ការយកខ្ទឹមសទៅដាក់ក្នុងច្រមុះ អាចនឹងមានក្លិនអាក្រក់បន្តិចមែន តែត្រូវចាំថាវាមានប្រយោជន៍ដល់រាងកាយ និងមានសមត្ថភាពកម្ចាត់មុនរបស់អ្នកបានឆាប់រហ័យទៀតផង។ ខ្ទឹមសត្រូវបានផ្ទុកទៅដោយសារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់ការព្យាបាលមុន។ របៀបធ្វើ៖ យកខ្ទឹមសស្រស់ កាត់ឲ្យតូចដាក់ចូលច្រមុះត្រដុសកន្លែងមានមុន ធ្វើបែបនេះឲ្យបានញឹកញាប់រហូតដល់ជាមុន។
២.ទឹកអំបិល ទឹកអំបិលត្រូវបានគេដឹងថា មានសមត្ថភាពកម្ចាត់បាក់តេរី និងមេរោគផ្សិតបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចប្រើប្រាស់ទឹកអំបិលមួយថ្ងៃពីរដងបាន។ របៀបធ្វើ៖ ដាំទឹកឲ្យពុះ រួចបង់អំបិលចូល ទុកឲ្យល្បាយនេះត្រជាក់ ហើយជ្រលក់សំឡីជាមួយទឹកអំបិលនោះ យកមកជូតនៅកន្លែងកើតមុន បន្ទាប់ពីស្ងួតហើយយើងប្រើសំឡីធម្មតាដើម្បីជូតកន្លែងដដែលនោះចេញ។
៣. ប្រេងដើមតែ អ្នកដែលឧស្សាហ៍កើតមុនប្រាកដជាស្គាល់ប្រេងដើមតែជាក់ជាមិនខាន ព្រោះវាពូកែខាងកម្ចាត់មុនបានរហ័ស ទាស់ត្រង់ពេលលាបរៀងក្រហាសបន្តិច ប៉ុន្តែប្រសិទ្ធភាពខ្ពស់។ របៀបប្រើ៖ ជ្រលក់សំឡីជាមួយនឹងប្រេងដើមតែ យកមកដាក់លើមុនពី ៣-៨នាទី ធ្វើបែបនេះមួយថ្ងៃបីដង នោះអ្នកនឹងឃើញប្រសិទ្ធភាព។
៤.ក្រូចឆ្មា ក្រូចឆ្មាពោរពេញទៅដោយអត្ថប្រយោជន៍ដល់ស្បែក វាធ្វើឲ្យស្បែកយើងភ្លឺស្រស់ថ្លា និងតឹងណែនថែមទៀតផង។ ផ្លែនេះផ្ទុកទៅដោយវីតាមីន C និងសារធាតុមានប្រយោជន៍ផ្សេងទៀត វាជាជម្រើសដ៏ល្អផងដែរ នៅពេលព្យាបាលមុន ព្រោះក្រូចឆ្មាអាចសម្ងួតមុន និងកម្ចាត់បាក់តេរីបានយ៉ាងឆាប់រហ័ស។ របៀបធ្វើ៖ ច្របាច់ក្រូចឆ្មារយកទឹក រួចយកសំឡីមកជ្រលក់ជូតទៅលើមុន ទុកឲ្យវាស្ងួតតាមសម្រួល ធ្វើបែបនេះមួយថ្ងៃបីដងទើបឆាប់បានផល។
៥.ទឹកខ្មេះផ្លែប៉ោម គឺជាផលិតផលមួយប្រភេទទៀត ដែលប្រើកម្ចាត់បាក់តេរី និងកម្ចាត់មុន បានមិនថាវានៅទីណាក៏ដោយ។ ទឹកខ្មេះផ្លែប៉ោម គឺជាផលិតផលប្រឆាំងនឹងបាក់តេរី ដែលពិតជាអាចប្រើដើម្បីកម្ចាត់មុននៅច្រមុះ ហើយការណែនាំគឺសាមញ្ញ៖ ចាក់ទឹកខ្មេះផ្លែប៉ោមបន្តិចចូលទៅក្នុងពែង ឬចានស្អាត យកសំឡីជ្រលក់រួចជូតនៅលើមុននឹង ប្រសិនបើអ្នកចាញ់ក្លិនទឹកខ្មេះនេះ អ្នកអាចលាយទឹកបន្តិចបាន។
៦.ម្សៅសូដា អាចជួយជម្រុះកោសិកាចាស់ៗបាន ដែលមានន័យថា វាអាចកម្ចាត់បាក់តេរីទាំងឡាយណាដែលលាក់នៅក្នុងរន្ធច្រមុះខាងក្នុងរបស់អ្នក។ ទោះបីជាវាពិបាកបន្ដិចមែន ប៉ុន្តែធានាថាឆាប់បាត់មុនពិតៗ៖ ច្របាច់ទឹកក្រូចឆ្មាចូលក្នុងចានតូចម្សៅសូដាជា រួចលាបលើរន្ធច្រមុះ ទុកវាឱ្យស្ងួត ហើយទុកចោលប្រហែល ៥-១០ នាទី ចាំលាងទឹកចេញ។

៧.ថ្នាំពេទ្យ នៅឱសថស្ថានមានជម្រើសជាច្រើន សម្រាប់ហើយអ្នកអាចស្វែងរកផលិតផលដែលអាចព្យាបាលមុន ប្រសិនបើអ្នកត្រូវការជំនួយក្នុងការស្វែងរកផលិតផលដែលល្អបំផុតសម្រាប់បញ្ហារបស់អ្នក សូមសួរឱសថការី នោះពួកគេនឹងអាចជួយអ្នកបានត្រឹមត្រូវ។ ការព្យាបាលមុនក្នុងច្រមុះ លែងជាបញ្ហាទៀតហើយ តើប្រិយមិត្តអ្នកអានធ្លាប់បានអនុវត្តខ្លះៗហើយឬនៅ?
ប្រែសម្រួល៖ ស្រីខួច
ចុចអាន៖៤ យ៉ាងគួរដឹង មុនចាក់បំពេញ Filler នៅត្រង់បបូរមាត់
ចុចអាន៖តិចនិកថែទាំស្បែកមុខ ការពារកុំឲ្យឡើងអាចម៍រុយផ្ដេសផ្ដាស
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


