Connect with us

ជីវិតកម្សាន្ដ

មុនក្លាយជារាជិនីសំឡេងផ្អែមប្រចាំប្រទេស មាស សុខសោភា ឈ្នះពានរង្វាន់អ្វីខ្លះ?

បានផុស

នៅ

ម្ចាស់បទ “ដោះសារ” អ្នកនាង មាស សុខសោភា ទម្រាំក្លាយជារាជិនីសំឡេងផ្អែមប្រចាំប្រទេស តើវិស័យសិល្បៈអ្នកនាងយ៉ាងដូចម្ដេច ហើយតើអ្នកនាងធ្លាប់បានឈ្នះពានរង្វាន់អ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពីតារាចម្រៀងសំឡេងផ្អែម លោកអ្នកប្រាកដជានឹកឃើញដល់អ្នកនាង មាស សុខសោភា មុនគេ ដែលប្រជាជនខ្មែរជាច្រើនទទួលស្គាល់នឹងបានដាក់រហស្សនាមឲ្យអ្នកនាងថា ជារាជិនីសំឡេង ដោយសារទេពកោសល្យ និងទឹកដមសំឡេងដ៏ក្រអួនក្រអៅចាក់ដល់បេះដូងអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ។

មាស សុខសោភា កើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៨៤ នៅខេត្តកំពង់ស្ពឺ អ្នកនាងមានបងប្អូនចំនួន ៣ នាក់ ហើយសោភាជាកូនទី ២ ក្នុងគ្រួសារ។ នៅឆ្នាំ ១៩៩០ ក្រោយផ្លាស់ប្ដូរទីលំនៅពីកំពង់ស្ពឺមកខេត្តកណ្ដាលមួយរយៈ ស្រាប់តែឪពុករបស់អ្នកនាងបានលាចាកលោក ធ្វើឲ្យគ្រួសារជួបវិបត្ដិសេដ្ឋកិច្ច ហើយបន្ទុកទាំងអស់ធ្លាក់មកលើ សោភា និងបងប្រុស។ ដោយសារជីវភាពកាន់តែលំបាក អ្នកនាង មាស សុខសោភា បានបញ្ចប់ការសិក្សានៅថ្នាក់ទី ១០ ដើម្បីដើរច្រៀងតាមការវិធី និងរោងការផ្សេងៗជាមួយបងប្រុស។ នៅ​ឆ្នាំ ២០០២ មាស សុខសោភា បានបន្ត​ការដើរ​ច្រៀង​តាម ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​កម្សាន្ត​ក្នុង​ក្រុងភ្នំពេញ រហូតដល់​នាង​មានឱកាស​ច្រៀង​នៅផលិតកម្ម​ រស្មី​ស្ទឹង​សង្កែ ក្នុង​ឆ្នាំ ២០០៤​ ជាលើកដំបូង។

ដោយការខិតខំប្រឹងប្រែង បូករួមជាមួយទេពកោសល្យ និងអំណាយទានពីធម្មជាតិ អ្នកនាង មាស សុខសោភា ក៏បានប្រជាជនកម្ពុជាពេញចិត្តស្រលាញ់គាំទ្រខ្លាំង នឹងទទួលស្គាល់ពីសមត្ថភាពសំឡេងរហូតដាក់ហស្សនាមជារាជិនីសំឡេងផ្អែមប្រចាំប្រទេស។ លើសពីនេះ ហេតុផលមួយចំនួនបានជំរុញឲ្យអ្នកនាងបានទទួលសមិទ្ធផលជាច្រើនមានដូចជា៖ បទ “ដោះសារ” បាន​ក្លាយជា Hits album ដែលមាន​អ្នក​ចាក់​ស្ដាប់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ក្លាយជា​បទ Hots Song នៅលើ​កញ្ចក់​ទូរទស្សន៍ (TV music show) ជាប់​ក្នុង​កំពូល​បទ​ចម្រៀង ក្នុង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៩ Top1 Music Cambodia TV9 និង​បាន​ជាប់​ក្នុង Top1 Music Radio FM.97 ឆ្នាំ ២០០៨ ដោយ Apsara Radio FM 97 ផងដែរ។ នៅក្នុងឆ្នាំ ២០១២ និង ២០១៣ មាស សុខសោភោ បានឈ្នះពានរង្វាន់ ២ ឆ្នាំជាប់គ្នា គឺ The Female Singer Of The Year ក្នុងកម្មវិធីអាណាចក្រតារា និងនៅឆ្នាំ ២០១៧-២០១៨ សោភា ក៏បានឈ្នះពាន ២ ឆ្នាំជាប់គ្នាទៀត គឺ Best Female Song Of The Year ក្នុងកម្មវិធី NRG Music Awards។

គួររំលឹកថា បច្ចុប្បន្នអ្នកនាង មាស សុខសោភា បានជ្រកក្រោមផលិកម្ម រាម ដែលមានអ្នកនាងស្រីអូនជាម្ចាស់ផលិតកម្ម និងបានចេញបទចម្រៀងដូចជា ត្រលប់ ឆ្នេរអនុស្សារ ចងចាំ អារម្មណ៍ ចានស្រាក់ បុស្បាផ្កាបង និងមានបទចម្រៀងជាច្រើនទៀត៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម