កីឡា
លោក Lee Tae-hoon មិនជោគជ័យនៅកម្ពុជា សាជាថ្មីក្រោយត្រូវវិសាខា ប្រកាសចែកផ្លូវ
អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អំឡុងឆ្នាំ ២០១០-២០១៧ លោក Lee Tae-hoon មិនជោគជ័យនៅកម្ពុជាសាជាថ្មី បន្ទាប់ពីត្រូវបានក្លិបវិសាខា ប្រកាសចែកផ្លូវជាផ្លូវការនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នេះ។

លោក Lee Tae-hoon បានចូលមកដឹកនាំក្លិបវិសាខា កាលពីចុងឆ្នាំ២០២១ ប៉ុន្តែចាប់តាំងពីលោកចូលមកដឹកនាំក្រុមមានមូលដ្ឋាននៅភាគជើងរាជធានីភ្នំពេញមួយនេះ គឺពុំសូវធ្វើបានលទ្ធផលល្អឡើយនៅក្នុងលីគ។ គិតត្រឹមជុំទី១ ៧ប្រកួត លោកដឹកនាំឈ្នះតែ ៣ប្រកួត ស្មើ១ និងចាញ់ ៣ប្រកួត នេះហាក់ខុសពីការគិតរបស់អ្នកគាំទ្រ ដែលរំពឹងថានឹងធ្វើបានល្អ បន្ទាប់ពីក្លិបចំណាយធនធានយ៉ាងច្រើនលើការនាំចូលកីឡាករ។

ការចែកផ្លូវមុនកាលកំណត់កិច្ចសន្យាដូច្នេះ បានធ្វើឱ្យគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ទទួលបានមតិលើកឡើងថា ហាក់ពុំសូវជោគជ័យនៅកម្ពុជា បន្ទាប់ពីលោកក៏ទើបតែត្រូវបាន សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បញ្ចប់កិច្ចសន្យាមុនកាលកំណត់ដូចគ្នា កាលពីចុងរដូវកាល២០២១។

លោក Lee Tae-Hoon ធ្លាប់បានចំណាយពេល ៧ឆ្នាំ ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ មុនផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោកក៏ធ្លាប់បានដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិបាទី បានមួយរយៈផងដែរ មុនចាកចេញនៅចុងឆ្នាំ២០១៨។
ក្រោយចាកចេញពីបាល់ទាត់កម្ពុជា លោកក៏បានទៅបំពេញការងារជាមួយក្លិប Hoang Anh Gia Lai – HAGL នៃក្របខណ្ឌលីគកំពូលវៀតណាម កាលពីឆ្នាំ២០១៩-២០២០ កន្លងទៅ មុនត្រឡប់មកប្រកបអាជីពជាថ្មីនៅកម្ពុជា នៅឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


