កីឡា
វិសាខា អភិវឌ្ឍ ថ្នាលយុវជនស្តង់ដាដូចនៅ អឺរ៉ុប ទើបក្រុមពួកគេខ្លាំងគ្រប់កម្រិត
ក្លិបបាល់ទាត់ វិសខា កំពុងទទួលបានភាពជោគជ័យខ្លាំង ជាមួយការបណ្តុះយុវជនថ្នាលគ្រប់កម្រិត។ យ៉ាងណា ភាពជោគជ័យទាំងនេះ ហាក់មិនមែនជារឿងចៃដន្យនោះទេ ដោយសារពួកគេបានរៀបចំក្រុមយុវជនរបស់ខ្លួន ដោយចក្ខុវិស័យច្បាស់លាស់ និងមានហេដ្ឋារចនាសម្ព័ន្ធកម្រិតស្តង់ដា មិនចាញ់នៅប្រទេសអភិវឌ្ឍ។

បច្ចុប្បន្នមាន វិសាខា មានមជ្ឍមណ្ឌលហ្វឹកហាត់ដ៏ធំមួយ ដែលមានទំហំសរុប ៤ ហិកតា នៅតាមបណ្តោយផ្លូវឈ្នះៗ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលហ្វឹកហាត់នេះ បានបម្រើការដល់ការហ្វឹកហាត់របស់ក្រុមយុវជន ៣ កម្រិតមាន U14, U16 និង U18 និងក្រុមយុវនារី ១ កម្រិត រួមជាមួយក្រុមធំផងដែរ។
មជ្ឍមណ្ឌលហ្វឹកហាត់ វិសខា មានទីលានហ្វឹកហាត់ចំនួន ៤ រួមមានទីលានស្មៅធម្មជាតិ ៣ និងស្មៅសិប្បនិម្មិត ១។ ក្រៅពីទីលានហ្វឹកហាត់ គឺនៅទីនេះមានទាំងកន្លែងហាត់ប្រាណពង្រឹងកាយសម្បទា កន្លែងអាហារដ្ឋាន បន្ទប់ប្រជុំ បន្ទប់គ្រូបង្វឹកធ្វើការ បន្ទប់របស់កីឡាករកម្សាន្ត បន្ទប់រៀនសូត្រ បន្ទប់សមាធិ និងថ្វាយបង្គុំសម្រាប់អ្នកកាន់សាសនាឥស្លាមផ្សេងៗ។

លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបបាល់ទាត់ វិសាខា បានប្រាប់ «កម្ពុជាថ្មី» ថា យុវជនរបស់ក្លិប វិសាខា គ្រប់កម្រិត គឺទទួលបានការមើលថែទាំដោយក្លិប ទាំងអាហារហូបចុក ស្នាក់នៅ និងរៀនសូត្រ។ ក្លិបបានរៀបចំឱ្យយុវជនស្នាក់ជុំគ្នានៅកីឡដ្ឋាន វិសខា ហើយនៅពេលហ្វឹកហាត់ គឺត្រូវមកហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហាត់នេះ។
លោកបានបន្ថែម ថា ក្រៅពីការហ្វឹកហាត់របស់យុវជនក្លិបផ្ទាល់ក្លិប វិសាខា ក៏មានសាលាបាល់ទាត់ ដើម្បីបង្វឹកដល់កុមារ ដែលស្រឡាញ់បាល់ទាត់ចាប់ពីអាយុ ៦ ឆ្នាំឡើងទៅផងដែរ ដោយការហ្វឹកហាត់តម្រូវឱ្យបង់លុយសម្រាប់អ្នកមានលទ្ធភាព។ ការហ្វឹកហាត់ គឺត្រូវបង្វឹកដោយគ្រូជំនាញ ដែលជាអតីតកីឡាករជម្រើសជាតិ។

អតីតខ្សែប្រយុទ្ធជម្រើសជាតិ កម្ពុជា រូបនេះបានបន្តថា ក្លិបវិសាខា គ្រោងនឹងធ្វើមជ្ឍមណ្ឌលហ្វឹកហាត់មួយទៀតក្នុងពេលឆាប់ៗខាងមុខ ដែលមានទីតាំងនៅស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមរយៈការបណ្តុះបណ្តាលយុវជន ដែលមានភាពស្តង់ដាបែបនេះ អ្នកគាំទ្រច្បាស់ជាដឹងហើយ ថា នៅឆ្នាំ ២០២៦ នេះ វិសខា បានឈ្នះពានយុវជនគ្រប់កម្រិត ដែលបានរៀបចំដោយសហព័ន្ធ CPL រួមមាន ពានយុវជនអាយុក្រោម ១៤ ឆ្នាំ ពានលីគយុវជនអាយុក្រោម ១៦ ឆ្នាំ លីគយុវជនអាយុក្រោម ១៨ ឆ្នាំ និង ពានលីគអភិវឌ្ឍ។




អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


