កីឡា
ខ្សែប្រយុទ្ធ Jonata ជាកីឡាករបរទេសម្នាក់គត់ ធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានសម្តេចតេជោ
អតីតខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ វិសាខា កីឡាករសញ្ជាតិ ប្រេស៊ីល Jonata បានជាប់ជាកីឡាករបរទេសម្នាក់គត់ ដែលធ្លាប់មានប្រវត្តិឈ្នះស្បែកជើងមាសក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ ចាប់តាំងពីពានលំដាប់ទី ២ នេះបង្កើតឡើង គឺពុំធ្លាប់មានកីឡាករបរទេសណាមានប្រវត្តិឈ្នះស្បែកជើងមាសឡើយ ក្រៅតែអំពីកីឡាករ Jonata។
មូលហេតុចម្បង គឺដោយសារពានសម្តេចតេជោ មុនរដូវកាល ២០២៣-២០២៤ ពុំអនុញ្ញាតឱ្យប្រើកីឡាករបរទេសឡើយ។ រហូតមកដល់រដូវកាល ២០២៣-២០២៤ ទើបគណៈកម្មការរៀបចំការប្រកួតសម្រេចអនុញ្ញាតឱ្យក្រុមនីមួយៗ ប្រើប្រាស់កីឡាករបរទេសជាលើកដំបូង និងរហូតមកដល់បច្ចុប្បន្ន។

ទោះបីជាពាននេះអនុញ្ញាតឱ្យប្រើកីឡាករបរទេស ២ រដូវកាលរួចមកហើយ ប៉ុន្តែមានតែ Jonata ម្នាក់គត់ ដែលត្រូវបានចារជាកីឡាករបរទេសធ្លាប់ឈ្នះស្បែកជើងមាសក្នុងពានសម្តេចតេជោ។ កីឡាករប្រេស៊ីលវ័យ ២៨ ឆ្នាំ បានឈ្នះនៅរដូវកាល ២០២៣-២០២៤ ជាមួយ វិសាខា ដោយពេលនោះរូបគេរកបាន ៦ គ្រាប់។
គួរឱ្យដឹង ថា ក្នុងពានសម្តេចតេជោបច្ចុប្បន្ន អតីតខ្សែប្រយុទ្ធក្រុម ព្រះខ័នរាជស្វាយរៀង និងបឹងកេត លោកឃួន ឡាបូរ៉ាវី កំពុងកាន់កាប់តំណែងជាកីឡាករឈ្នះស្បែកមាសច្រើនជាងគេក្នុងពានសម្តេចតេជោ ដោយបានឈ្នះសរុបចំនួន ៤ លើក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


