Connect with us

កីឡា

វិសាខា ជាក្រុមកំពុងលេងតែ ១ គត់ មិនធ្លាប់​ចាញ់​វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

ក្រុមបាល់ទាត់ វិសខា បានជាប់ឈ្មោះជាក្រុមកំពុងលេងតែ ១ គត់ ដែលមានប្រវត្តិមិនធ្លាប់​ចាញ់សោះនៅវគ្គផ្តាច់ព្រ័ត្រពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្រុម វិសាខា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតពានរង្វាន់ពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ បើក្រឡេកមើលអំពីក្រុម ធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាននេះ មានចំនួន ៩ ក្រុម ក្នុងនោះមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន កងយោធពលខេមរភូមិន្ទ វិសាខា ណាហ្គាវើលដ៍ អឹមអូអាយ កំពង់ដេវ៉ា បឹងកេត ខេមរាកីឡា និង បៀលប្រាយ យូណាយធីត។

ក្រុម វិសាខា

ក្នុងចំណោមក្រុមធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រខាងលើ គឺមានតែក្រុម វិសខា មួយប៉ុណ្ណោះ ដែលជាក្រុមកំពុងស្ថិតក្នុងលីគកំពូល កម្ពុជា មិន​ធ្លាប់​ចាញ់សោះនៅវគ្គផ្តាច់ព្រ័ត្រ។ ពួកគេធ្លាប់ឡើងបានចំនួន ៣ លើក ក្នុងនោះបានឈ្នះជើងឯកទាំង ៣ លើក នៅឆ្នាំ ២០២០ ២០២១ និង ២០២២។ ចំណែកនៅរដូវកាល ២០២៥-២០២៦ ពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាថ្មី ដែលកំពុងរង់ចាំគូប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង បឹងកេត។

គួរបញ្ជាក់ ថា អតីតក្រុមខេមរាកីឡា ក៏មានកំណត់ត្រាមិនដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោនេះដែរ ដោយឡើងបាន ១ លើកនៅឆ្នាំ ២០០៧ ហើយក៏បានឈ្នះជើងឯកលើកដំបូងនៅពេលនោះ។ ទោះបីជាយ៉ាងណា ពួកគេមិនត្រូវបានរាប់បញ្ចូលនៅក្នុងកំណត់ត្រាខាងលើនោះទេ ដោយសារក្រុមនេះបានរំសាយក្រុមតាំងពីឆ្នាំ ២០១១៕

ក្រុម វិសាខា

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម