Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលបម្រើដល់វិស័យជនមានពិការភាព សម្រេចការសាងសង់បាន ៤០ភាគរយ

បានផុស

នៅ

ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបាននឹងកំពុងសាងសង់មជ្ឈមណ្ឌលធំមួយ នៅលើផ្ទៃដី៦ហិកតា ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល សម្រាប់បម្រើដល់វិស័យជន មានពិការភាពដែលនឹងដំណើរនាពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពី”ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាបន្នសម្រាប់ជន ដែលមានពិការភាព” នៅព្រឹកថ្ងៃទី ២៣ ឧសភាលោក  ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព​ជនពិការបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមជ្ឈមណ្ឌលបានសាងសង់រួចប្រមាណ៤០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។

លោករដ្ឋលេខាធិការបានបន្តថា មជ្ឈមណ្ឌលនេះ មានអ្វីៗគ្រប់ទាំងអស់សម្រាប់បងប្អូនជនពិការយើង ដូចជាមណ្ឌលស្តារលទ្ធភាពពលកម្ម និងនីតីសម្បទា មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ហាងទំនើបសម្រាប់បងប្អូនជនមានពិការភាពលក់ដូរ ដោយជួលក្នុងតម្លៃថោកបំផុត ឬអត់គិតថ្លៃដែលនឹងបង្កើតការងារដល់ជនមានពិការភាពមានមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោករដ្ឋលេខាធិការបានបន្ថែមថា ចំពោះការងារនេះលោកនឹងជួយសម្របសម្រួលជាមួយបងប្អូនជនមានពិការភាព​ដែលមានបំណងចង់រកទទួលទានពិតប្រាកដនៅពេលដែលមជ្ឈមណ្ឌលបានសាងសង់រួចរាល់នាពេលខាងមុខនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការបានអំពាវនាវដល់បងប្អូនមានពិការភាពទាំងអស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារការងារ ព្រោះថាបើមិនមានសមត្ថភាពទេ នឹងមិនមានទីផ្សារការងារឡើយ។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា បច្ចុប្បន្ននេះមានបងប្អូនជនមានពិការភាពចំនួន៣៦២១នាក់ កំពុងបម្រើការងារនៅតាមក្រសួងស្ថានប័នរបស់រដ្ឋាភិបាល និងប្រមាណ៥២៣៥នាក់ទៀត កំពុងធ្វើការនៅតាមរោងចក្រសហគ្រាសចំនួន ២០៤រោងចក្រ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម