ព័ត៌មានជាតិ
អភិបាលរងខេត្តរតនគិរី ស្នើស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងឆ្លើយតបតម្រូវការចំពោះកុមារ
លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី ស្នើគ្រប់ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះកុមារ ដោយផ្តល់ការគាំទ្រ កិច្ចអន្តរាគមន៍ និងចូលរួមទប់ស្កាត់អំពើហិង្សានានាឱ្យមានប្រសិទ្ធភាព ដោយសារកម្ពុជាគឺជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សរបស់ជាតិ។

សំណើរនេះ ត្រូវបានលើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តមុខងារនៃវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច “អ្នកអាជីពសង្គមកិច្ច»នៅខេត្តរតនគិរី កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក សូ សុខប៊ុនថេត អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីមន្រ្តីជំនាញថ្នាក់ជាតិ រដ្ឋបាលខេត្ត ក្រុង ស្រុក និងអង្គការដៃគូជាច្រើនរួប។

នាឱកាសនោះ លោកស្រី ញាន ទិត្យចិន្តា បានលើកឡើងពីគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដែលបានកំណត់នូវសរសរស្តម្ភជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដោយផ្តោតទៅលើការបង្ការនិងទប់ស្កាត់ ការអន្តរាគមន៍ និងការផ្តល់សេវាឆ្លើយបត។ ជាមួយគ្នានេះផងដែរ ក៏បានកំណត់នូវ សកម្មភាពជាក់លាក់សម្រាប់ក្រសួងស្ថាប័នដែលបំពេញការងារ ក្នុងការលើកកម្ពស់សិទ្ធិកុមារ ដើម្បីដល់ការ អនុវត្តគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារប្រកបដោយប្រសិទ្ធិភាព និងទទួលបានជោគជ័យ។
តាមរយៈវេទិកានេះ លោកស្រីអភិបាលរងខេត្ត បានស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងធ្វើបច្ចុប្បន្នកម្មជាប្រចាំដើម្បីឆ្លើយតបទៅ និងស្ថានភាពជាក់ស្តែងរបស់កុមារ ហើយតាមរយៈការអនុវត្តគោលនយោបាយនេះ កុមារកម្ពុជាកាន់តែទទួលបាននូវការផ្តល់សេវា និងការយកចិត្តទុកដាក់ជាពហុវិស័យ បន្ថែមទៀត មានន័យថាធ្វើសកម្មភាពផ្សេងៗគ្នា ដើម្បីឈានទៅសម្រេចគោលបំណងរួមតែមួយ។

ពាក់ព័ន្ធវិស័យសង្គមកិច្ចវិញ លោក សូ សុខប៊ុនថេត អនុរដ្ឋលេខាធិការ បានថ្លែងថា យោងតាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ក្នុងរយៈពេ១០ឆ្នាំខាងមុខ២០២១-២០៣០ មានគោលដៅធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈទំនើប ស្វ័យភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាព របស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងសមធម៌សង្គមក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ។
លោកបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹង ជំនាញ និងធាតុចូលយ៉ាងសំខាន់ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពក្នុងការបំពេញមុខងារ លើការផ្តល់សេវាសង្គមកិច្ចរបស់អ្នកអាជីពសង្គមកិច្ចរង ក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍ ដោយសង្ឃឹមថា សិក្ខាកាមទាំងអស់ដែលទទួលបានចំណេះដឹង និងជំនាញពីគ្រូឧទ្ទេស ដើម្បីយកចំណេះដឹងទៅបម្រើដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានកាន់តែប្រសើឡើង៕
អត្ថបទ៖ ខៀវ ចាប
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


