ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សេរីមន្ត និងតារាចម្រៀង ខាន់ ជេមស៍ ប្រកាសជួយដល់បេក្ខជន ទុំ រដ្ឋា
មហាជនភាគច្រើនប្រាកដជាបានស្គាល់ បេក្ខជន ទុំ រដ្ឋា តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol ក្នុងរដូវកាលទី៤ វគ្គ Judge Audition កាលពីយប់ថ្ងៃទី ២៩ ខែឧសភា កន្លងទៅនេះ ។

ទុំ រដ្ឋា ជាបេក្ខជនមួយរូបដែលទទួលបានការគាំទ្រពីមហាជនយ៉ាងច្រើនតាមរយៈការបញ្ចេញសមត្ថភាពសំឡេងរបស់លោក ។ ទន្ទឹមនឹងការគាំទ្រពីមហាជននោះ បេក្ខជន ទុំ រដ្ឋា បែរជាមិនបានទទួលការសម្រេចឲ្យឈានទៅវគ្គបន្តពីគណៈកម្មការទៅវិញដែលជាហេតុធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របក្ខជនរូបនោះ ។
ទាក់ទិននឹងការរិះគន់នេះដែរ ស្រាប់តែកំពូលតារាចម្រៀង ដែលមហាជនតែងតែស្គាល់ និងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈជាច្រើនឆ្នាំគឺលោក ខេមរៈ សេរីមន្ត បានប្រកាសផ្តល់ទឹកប្រាក់ចំនួន ១ ពាន់ដុល្លាដល់បេក្ខជនរូបនេះ ។

ឧកញ៉ា ខេមរៈ សេរីមន្ត បានបង្ហោះនៅលើផេកផ្លូវការរបស់លោកប៉ុន្មានម៉ោងមុននេះថា “កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិកា ១,០០០ ដុល្លារ មានសមត្ថភាពពិតតស៊ូគង់បានសម្រេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង” ។
ជាមួយគ្នានេះផងដែរតារាចម្រៀងលោក ខាន់ ជេមស៍ ក៏បានប្រកាសលើផេករបស់លោក និងបាននិយាយលើកទឹកចិត្តដល់បេក្ខជន ទុំ រដ្ឋា ផងដែរថា “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទិកចិត្តប្អូន បងនឹងផលិតបទចម្រៀង Original song ជូនប្អូនមួយបទ និងចេញ MV ជូនប្អូន សូមទំនាក់ទំនងមកបងនេះជា លេខ Telegram 010222168 បង” ។

គួរបញ្ជាក់ថា បេក្ខជនមកពីខេត្តស្ទឹងត្រែង វ័យ ២៦ ឆ្នាំរូបនេះបានជ្រើសរើសយកបទ “ស្រលាញ់ស្ទើរលេប” មកបកស្រាយក្នុងវគ្គ Judge Audition ប៉ុន្តែជាលទ្ធផលមិនបានឈានទៅវគ្គបន្ទាប់នោះទេ ដោយសារតែទទួលបាន Yes ពីគណៈកម្មការតែ ២ រូបប៉ុណ្ណោះគឺលោក ណុប បាយ៉ារិទ្ធ និងកញ្ញា លាង សុផាឡែន ខណៈទទួលបាន No ពីលោក ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ៕
ដោយ ៖ ឌឿន ចាន់ថារី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


