ជីវិតកម្សាន្ដ
សម្តេចតេជោបង្ហើបថា អត់បានបោះឆ្នោតឲ្យបេក្ខជនណាទេកាលពីយប់មិញនេះ ព្រោះសម្តេច អព្យាក្រឹត្យ
យប់មិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol របស់ទូរទស្សន៍ហង្សមាស បានរកឃើញម្ចាស់ពានជ័យលាភីហើយ គឺយុវជន លីម តិចម៉េង មកពីខេត្តកំពង់ចាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារអបអរសាទរយុវជន លីម តិចម៉េង ដោយបានពោលពាក្យថា ទីបំផុត ជោគជ័យត្រូវបានទៅលើអ្នកឈ្នះ។ តែទោះជាបែបនេះក្តី សម្តេចតេជោ បានបង្ហើបឲ្យដឹងថា សម្តេចមិនបានបោះឆ្នោតឲ្យយុវជនរូបនេះ និងអ្នកណាឡើយ ព្រោះសម្តេចមានជំហរអព្យាក្រឹត្យ។

តាមរយៈទំព័រហ្វេសប៊ុកដោយឆ្លើយតបនឹងខមិនប្រជាពលរដ្ឋកាលពីយប់មិញនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖«ពុកអព្យាក្រឹត្យអត់បោះឆ្នោតឱ្យអ្នកណាទេតែគាំទ្រនិងកោតសរសើរអ្នកឈ្នះ»។ ជាមួយគ្នានេះ សម្តេចក៏បានឆ្លើយនឹងសំណួរថា សម្តេចក៏ទស្សនាការប្រឡងចម្រៀងដែរថា ស្រុកទេសរីកចម្រើនរហូតមានការចាត់តាំងប្រឡងចម្រៀងលំដាប់ពិភពលោក មានពេលមើល គួរតែមើលដើម្បីជាការលើកទឹកចិត្ត។

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃអាទិត្យ ដោយរើសបានបេក្ខជនឆ្នើមជ័យលាភីមួយរូប គឺលីម តិចម៉េង។ ម្ចាស់ជ័យលាភីនេះ គឺធ្វើឡើងតាមរយៈការផ្ញើសារបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នៅយប់មិញនេះដែរ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idolនេះ បានបំបែកកំណត់ត្រាមួយ គឺមានអ្នកទស្សនាដល់ទៅជាងកន្លះលាននាក់នៅទំព័រហ្វេសប៊ុករបស់ខ្លួន៕

ដោយ៖ វណ្ណ សុគន្ធា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


