ជីវិតកម្សាន្ដ
តោះមកស្គាល់ ម្ចាស់ជយលាភី Cambodian Idol ទាំង ៤ រដូវកាល
កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ដែលបាននិងកំពុងទទួលការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ហើយតើអ្នកនៅចាំម្ចាស់ជយលាភីទាំង ៣ រដូវកាលរបស់កម្មវិធីនេះដែរឬទេ?
បើគិតមកដល់ពេលនេះ កម្មវិធី Cambodian Idol មានរហូតទៅដល់បួនរដូវកាល ក្នុងនោះក៏មានបេក្ខជន-បេក្ខនារីជាច្រើនបានអភិវឌ្ឍខ្លួនក្លាយជាតារាចម្រៀង ហើយក្នុងនោះក៏បានរកឃើញម្ចាស់ជយលាភីតាមរដូវកាលនីមួយ ដែលពោលពេញទៅដោយសមត្ថភាព និងទេពកោសល្យ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនតាមរយៈបទចម្រៀងជាច្រើនបទដូចគ្នាផងដែរ។
ថ្ងៃនេះ កម្ពុជាថ្មី សូមរលឹកម្ចាស់ជយលាភីទាំង ៣ រដូវកាលដូចតទៅ៖
១. លោក នី រតនា ម្ចាស់ជយលាភី Cambodian Idol រដូវកាលទី ១ កាលពីឆ្នាំ ២០១៥ ហើយមកដល់ពេលនេះលោកក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស។


២. កញ្ញា ឈិន ម៉ានិច ម្ចាស់ជយលាភី Cambodian Idol រដូវកាលទី ២ កាលពីឆ្នាំ ២០១៦ ហើយនាងក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស។


៣. លោក គ្រី ថៃពៅ ម្ចាស់ជយលាភី Cambodian Idol រដូវកាលទី ៣ កាលពីឆ្នាំ ២០១៨ ហើយលោកក៏បានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស។


ហើយកាលពីពេលថ្មីៗនេះ កម្មវិធី Cambodian Idol រដូវកាលទី ៤ ក៏បានរកឃើញម្ចាស់ជយលាភី គឺកំលោះតូច លីម តិចម៉េង ដែលបានឆក់បេះដូងប្រជាជនកម្ពុជារាប់ម៉ឺននាក់ បោះឆ្នោតគាំទ្ររហូតទទួលបានជោគជ័យ។ លើសពី Cambodian Idol រដូវកាលទី ៤ ក៏បានបំបែកកំណត់ត្រាការ Live លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលមានអ្នកចូលទស្សនារហូតទៅដល់ ៥០ ម៉ឺននាក់ផងដែរ៕


អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


