ជីវិតកម្សាន្ដ
តារាថៃ ៦ ដួង ធ្លាប់បង្ហាញចិញ្ចៀនរៀបការ មានទំហំគ្រាប់ពេជ្រធំៗ ឯតម្លៃរាប់លានដុល្លារ
មហាជននៅតែនៅចងចាំមិនភ្លេច ពីតារាស្រី ៦ ដួង ធ្លាប់ត្រូវបានគូស្នេហ៍សុំរៀបការជាសាធារណៈ រហូតធ្វើឲ្យអ្នកគាំទ្រ ដែលឃើញរូបភាព នាំគ្នាចូលរួមអបអរជាមួយនឹងដំណឹងល្អនេះ។
ប៉ុន្តែអ្វីដែលគេហាក់ចាប់អារម្មណ៍ខ្លាំង គឺចិញ្ចៀនពេជ្រត្បូងធំៗ លើដៃពួកគេវិញទេ។ រហូតមានអ្នកខ្លះគិតថា តម្លៃចិញ្ចៀននោះ គឺអាចឈានទៅរាប់លានដុល្លាឯណោះ។
១ Rhatha Phongam

Rhatha និងគូស្នេហ៍ Chao Bao Liu ទើបតែចូលរោងការនៅថ្ងៃទី ១៩ ខែឧសភានោះទេ។ ទន្ទឹមនោះ ក្រៅពីសម្រស់កូនក្រមុំ គ្រប់គ្នាក៏ឃើញឈុតគ្រឿងអលង្ការក្នុងថ្ងៃនៃពិធី ជាមួយនឹងតម្លៃលើសពី ៨ខ្ទង់ ជាពិសេសចិញ្ចៀនពេជ្រទំហំជាង ២.១៧ការ៉ាត់ ដែលខាងស្រីបានពាក់ផងដែរ។
២ Mew Nittha

ក្នុងពិធីរៀបការរបស់តារាសម្ដែងប៉ុស្តិ៍លេខ៣នេះ គ្រប់គ្នាមិនបានចាប់អារម្មណ៍ពីទំហំចិញ្ចៀនរបស់នាងឡើយ។ ខណៈអ្នកម្ដាយកូនមួយក៏បានបង្ហោះរូបភាពពីកូនស្រីសំណព្វចិត្ត លើបណ្ដាញសង្គម ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងគឺចិញ្ចៀនពេជ្រនៅម្រាមដៃខាងឆ្វេងរបស់នាង គឺធំខ្លាំងពេក ធ្វើឲ្យមនុស្សជាច្រើនទ្រាំមិនបាន ក៏បញ្ចេញមតិគ្រប់ៗគ្នាថាពិតជាស្អាតនិងមានតម្លៃមិនថ្លៃខ្លាំង។
៣ Arisara Thongborisut

តារារូបនេះត្រូវបានគេកោតសរសើរ នឹងភាពហៃសូរបស់នាងនិងមិត្តប្រុស គឺលោក Sebastian Lee ដែលជាអ្នកជំនួញមានទ្រព្យសម្បត្តិមហាសាល។ នៅថ្ងៃរៀបការបស់ Arisara គឺពិតជាមិនធម្មតាឡើយ ខណៈតារារូបនេះបានបង្ហាញពីចិញ្ចៀនពេជ្រទំហំធំជាងមេដៃរបស់នាងទៅទៀត។
៤ Phanthila Fooklin

គេនៅចាំបានថា មិត្តប្រុសរបស់ Phanthila បានលុតជង្គង់សុំពាក់ចិញ្ចៀនពេជ្រ៣ការ៉ាត់ឲ្យតារាស្រីរូបនេះ។ យ៉ាងណាមិញ មួយវង់នោះក៏បានធ្វើឲ្យនាងគេងមិនលក់ច្រើនថ្ងៃ ដោយសារតែចិញ្ចៀននោះបានបាត់ ប៉ុន្តែសំណាងល្អនាងក៏រកឃើញវិញភ្លាមៗ។ មហាជនក៏អបអរនិងភ័យព្រួយមិនតិចទេ ក៏ដោយសារតែចិញ្ចៀនពេជ្រនេះ មានតម្លៃថ្លៃមិនធម្មតាឡើយ។
៥ Kimberley

កាលពីចុងខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ Mark Prin បានសុំ Kimberley រៀបការជាផ្លូវការ។ អ្វីដែលហ្វេនៗចាប់អារម្មណ៍ គឺចិញ្ចៀនពេជ្យនៅក្នុងដៃឆ្វេងរបស់ Kim ជាមួយគ្រាប់ត្បូងធំៗ ដែលគេទាយថាមានតម្លៃរាប់លានដុល្លារ។
៦ Ice Apitsada

តារាស្រីចុងក្រោយនេះ ក៏មិនធម្មតាដែរ គឺ Ice Apisada នាងក៏មានចិញ្ចៀនពេជ្រធំខ្លាំងនៅលើម្រាមដៃឆ្វេង។ ថ្វីត្បិតតែគេនៅមិនទាន់ដឹងថា តើកូនកម្លោះជានរណា សម្រាប់ Ice Apisada ពេលនេះញញឹមយ៉ាងមានសុភមង្គលខ្លាំង។ បណ្ដាអ្នកគាំទ្រនាងក៏បានទាយថា ចិញ្ចៀននេះមានតម្លៃថ្លៃ មិនចាញ់គូស្នេហ៍នៃមិត្តរួមសិល្បៈផ្សេងៗទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ១០ គូ ធ្លាប់រៀបការយ៉ាងអធិកអធម តែបែរប្រកាសលែងលះគ្នាគ្មានអាល័យ
ចុចអាន៖បាត់មុខយូរពេក Kwan ដាក់មួយឃ្លិបដ៏សិចស៊ីនៅសមុទ្រ អ្នកគាំទ្របើកភ្នែកធំៗ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន