Connect with us

នយោបាយ

បេក្ខភាពមេឃុំ-ចៅសង្កាត់ វ័យក្មេងជាងគេបំផុតទាំង ១០រូប

បានផុស

នៅ

ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ កម្ពុជាថ្មី សូម​លើក​យក​បង្ហាញ​ប្រិយមិត្ត​ពីបេក្ខភាព​មេឃុំ-ចៅសង្កាត់ (បេក្ខជន​លេខរៀងទី១ នៃគណបក្សឈ្នះឆ្នោតតាមឃុំ-សង្កាត់នីមួយៗ) ដែលមាន​អាយុ​ក្មេងជាងគេបំផុតទាំង ១០រូប ដែលមានដូចខាងក្រោម៖

១. យុន ប្រុស (ភេទប្រុស) អាយុ ២៧ឆ្នាំ (កើតខែតុលា ឆ្នាំ១៩៩៥) ជាបេក្ខជនឈរឈ្មោះលេខរៀងទី១ របស់គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ លទ្ធផល​បឋម​ដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួលជ័យជម្នះ​ក្នុងឃុំនេះ ដោយទទួលបានសំឡេងឆ្នោត ៣១៨៣ លើស​គណបក្ស​២ទៀត​ គឺគណបក្សភ្លើងទៀន (១៥៩៩ សំឡេង) និងគណបក្សខ្មែររួបរួមជាតិ (២៦៩ សំឡេង)។

២. ជៃ សុខា (ភេទប្រុស) អាយុ ២៧ឆ្នាំ (កើតខែសីហា ឆ្នាំ១៩៩៥) ជាបេក្ខជនឈរឈ្មោះ​លេខរៀងទី១ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច កំពង់ស្ពឺ។ លទ្ធផល​បឋម​ដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួលជ័យជម្នះ​ក្នុងឃុំនេះ ដោយទទួល​បានសំឡេងឆ្នោត ៣១៥៨ ខណៈ​គណបក្សភ្លើងទៀន ទទួលបាន ១០៧២ សំឡេង។

៣. ហ៊ឹម សុខវណ្ណារ័ត្ន (ភេទប្រុស) អាយុ ២៩ឆ្នាំ (កើតខែមេសា ឆ្នាំ១៩៩៣) ជាបេក្ខជន​ឈរឈ្មោះ​លេខរៀងទី១ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លទ្ធផល​បឋម​ដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួលជ័យជម្នះ​ក្នុងសង្កាត់នេះ ដោយទទួលបានសំឡេងឆ្នោត ៥៥២៦ ខណៈគណបក្ស២ទៀត គឺ គណបក្សភ្លើងទៀន ទទួលបាន ១៤៤៨ សំឡេង និងគណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៧៧ សំឡេង។

៤. ពិច តូច (ភេទប្រុស) អាយុ ២៩ឆ្នាំ (កើតខែមករា ឆ្នាំ១៩៩៣) ជាបេក្ខជនឈរឈ្មោះ​លេខរៀង​ទី១ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។ លទ្ធផលបឋមរបស់គ.ជ.ប បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួលជ័យជម្នះ​ក្នុង​ឃុំ​នេះ ដោយ​មានសំឡេងឆ្នោត ១៣៣២ តាមពីក្រោយដោយគណបក្សភ្លើងទៀន (៣៥១ សំឡេង), គណបក្សហ៊្វុនស៊ិនប៉ិច (១៤២ សំឡេង) និងគណបក្សខ្មែររួបរួមជាតិ (៦៣ សំឡេង)។ 

៥. ឡែម ណាត (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែវិច្ឆិកា ឆ្នាំ១៩៩១) ជាបេក្ខជន​ឈរឈ្មោះ​លេខរៀងទី១ មកពីគណបក្ស​ប្រជាជន​កម្ពុជា ប្រចាំឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅក្នុងឃុំបល្ល័ង្កនេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបានសំឡេងឆ្នោត​ច្រើនដាច់គេ ចំនួន ២៤៧៧ សំឡេង ខណៈគណបក្ស ៣ទៀត គឺគណបក្សភ្លើងទៀន ទទួលបាន ១៤១៤ សំឡេង, គណបក្សឆន្ទៈខ្មែរ ទទួលបាន ១៥៩ សំឡេង និងគណបក្ស​ខ្មែររួបរួមជាតិ ទទួលបាន ៥៥ សំឡេង។ នេះបើយោងតាមលទ្ធផល​បឋម​ដែលចេញដោយគ.ជ.ប។

៦. ង៉ោ ពង្សទិត្យសុវណ្ណៈ (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែតុលា ឆ្នាំ១៩៩១) ជាបេក្ខជនឈរឈ្មោះ​លេខរៀងទី១ របស់គណបក្ស​ប្រជាជន​កម្ពុជា នៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ លទ្ធផល​បឋម​ដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបានជ័យជម្នះក្នុងឃុំនេះ ដោយទទួលបានសំឡេងឆ្នោត ២៨៩៤ តាមពីក្រោយដោយគណបក្ស​ភ្លើងទៀន (៨៨៨ សំឡេង), គណបក្ស​ខ្មែររួបរួមជាតិ (១៧៥ សំឡេង) និងគណបក្ស​ហ៊្វុនស៊ិនប៉ិច (៥៧ សំឡេង)។ 

៧. ចាន់ សុខទៀង (ភេទស្រី) អាយុ ៣១ឆ្នាំ (កើតខែសីហា ឆ្នាំ១៩៩១) ជា​បេក្ខជន​លេខរៀង​ទី១ គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ នៅក្នុងឃុំនេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបានជ័យជម្នះ ដោយសំឡេងឆ្នោត ២៥០៨ លើស​គណបក្ស​ភ្លើងទៀន ដែលទទួលបាន ១១២១ សំឡេង។ 

៨. ធិន ភី (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែកក្កដា ឆ្នាំ១៩៩១) ជាបេក្ខជន​លេខរៀងទី១ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ លទ្ធផល​បឋម បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួលជ័យជម្នះក្នុងឃុំនេះ ដោយទទួលសំឡេងឆ្នោត ២៩៨៣ តាមពីក្រោយដោយគណបក្ស​ភ្លើងទៀន (១៧៦១សំឡេង), គណបក្ស​ហ៊្វុនស៊ិនប៉ិច (៣៣៤សំឡេង), គណបក្ស​ឆន្ទៈខ្មែរ (១៣១សំឡេង), គណបក្សខ្មែររួបរួមជាតិ (១០៦សំឡេង), គណបក្ស​យុវជនកម្ពុជា (៨៦សំឡេង) និងគណបក្ស​ខ្មែរស្រលាញ់ជាតិ (៨៦សំឡេង)។

៩. គឿន ឈឹង (ភេទប្រុស) អាយុ ៣១ឆ្នាំ (កើតខែកុម្ភៈ ឆ្នាំ១៩៩១) ជាបេក្ខជន​លេខរៀងទី១ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លទ្ធផល​បឋម​នៅក្នុងឃុំនេះ គឺគណបក្ស​ប្រជាជន​កម្ពុជា ទទួលបានសំឡេងឆ្នោត​ច្រើន​ជាងគេ គឺចំនួន ២១៩៨សំឡេង ខណៈគណបក្សភ្លើងទៀន ទទួលបាន ៧៩៤សំឡេង, គណបក្ស​ហ៊្វុនស៊ិនប៉ិច ៣៩សំឡេង, គណបក្ស​ខ្មែររួបរួមជាតិ ៣០សំឡេង និងគណបក្ស​កែទម្រង់កម្ពុជា ១៦សំឡេង។

១០. ឆេន កែន (ភេទប្រុស) អាយុ ៣២ឆ្នាំ (កើតខែកញ្ញា ឆ្នាំ១៩៩០) ជាបេក្ខជន​លេខរៀងទី១ មកពីគណបក្ស​ប្រជាជន​កម្ពុជា ប្រចាំឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លទ្ធផល​បឋម​ដែលចេញដោយគ.ជ.ប បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួលជ័យជម្នះលើសលប់​​ក្នុងឃុំនេះ ដោយទទួលបានសំឡេងឆ្នោត​ ១៦៥០ សំឡេង ខណៈ​គណបក្ស​ភ្លើងទៀន ទទួលបាន ១០០ សំឡេង។

គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បាន​ចែងថា ប្រជាពលរដ្ឋ​ដែលមានបំណងឈរឈ្មោះជាបេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ត្រូវមានអាយុ​យ៉ាងតិច ២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោត។ លក្ខខណ្ឌ៣ទៀត គឺត្រូវមានសញ្ជាតិខ្មែរពីកំណើត, ចេះអាន និងសរសេរអក្សរខ្មែរ និងបានចុះឈ្មោះក្នុងបញ្ជបោះឆ្នោត​ក្នុងឃុំសង្កាត់​ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម