Connect with us

ជីវិតកម្សាន្ដ

លះបង់ខ្លាំងណាស់! ម៉ឺន ឯកសុភារិទ្ធ រងរបួសពេលថតភ្លាត់ស្នៀត ក្នុងរឿងសម័យប៉ុលពត

បានផុស

នៅ

តារាសម្ដែងល្បីលោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នង​នៃរបបប៉ុលពត​ គុកឥតជញ្ជាំង​(៣ឆ្នាំ ៨ខែ ​២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ប្រាប់ពីលោក ម៉ឺន ឯកសុភារិទ្ធ បានឱ្យដឹងថា « របួសមុខនេះ គឺកើតឡើងនៅពេលដែលថតប្លង់ផ្ទុះគ្រាប់បែក ហើយខ្ញុំត្រូវបីកូនរបស់តួស្រី រត់កាត់គ្រាប់បែក។ ប៉ុន្ដែរបួសនេះមិនមែនដោយសារខុសបច្ចេកទេសនៃការបំផ្ទុះ​គ្រាប់បែកនោះទេ តែដោយសារភ្លាត់ស្នៀតត្រូវក្រចកដៃតួកូនស្រីឆូតលើមុខមួយឆ្នូតវែង​​»។ លោកបានបន្ដថា «បន្ទាប់ពីកើតហេតុនោះហើយ ខ្ញុំបានទៅរកពេទ្យដើម្បីលាងរបួសស្នាម និងពិគ្រោះជាមួយគ្រូពេទ្យថា ស្នាមរបួសនេះអាចព្យាបាលជាសះស្បើយឆាប់ដែរទេ ព្រោះ​ខ្ញុំ​ចង់​ប្រញាប់​មក​ថតរឿង​បន្តទៀត»។

លោក ម៉ឺន ឯកសុភារិទ្ធ បន្ថែមថា ទោះបីជាលោកត្រូវរបួសស្នាមមុខក៏ដោយ ក៏ប៉ុន្ដែលោកនៅតែបន្ដថតរឿងមួយនេះដល់ចប់ផងដែរ។

នេះអាចបង្ហាញឱ្យឃើញពីការតស៊ូ និងការលះបង់របស់តារាសម្ដែងប្រុសរូបនេះ ចំពោះការសម្ដែងភាពយន្ដខ្មែរមួយនេះ។ លោក ម៉ឺន ឯកសុភារិទ្ធ បន្ដថា «ក្រោយកើតហេតុការណ៍ភ្លាមៗនេះ ក្រុមការងាររបស់ផលិតកម្មសាស្ត្ រា(Sastra Film) បានយកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះរូបខ្ញុំខ្លាំងមែនទែន។ មានអ្នកខ្លះរត់ទៅទិញថ្នាំលាងរបួស រត់ទៅរកសំឡីជូតមុខរបួស ទាំងមិនខ្វល់ពីភាពនឿយហត់របស់ខ្លួនឯងឡើយ ហើយក៏មានអ្នកខ្លះប្រាប់ពីវិធី និងឈ្មោះថ្នាំព្យាបាលកុំឱ្យមានស្នាមសន្លាកលើផ្ទៃមុខទៀតផង»។ លោកនិយាយទៀតថា រឿងនេះគឺលោកពិបាកសម្ដែងស្រាប់ទៅហើយ ជាពិសេសក៏មានប្លង់ខ្លះត្រូវលះបង់ខ្លាំងផងដែរ ក៏ប៉ុន្ដែលោករំពឹងទុកថា តាមរយៈខ្សែភាពយន្ដរឿង «កាំជណ្ដើរទី៣» នេះ នឹងធ្វើឱ្យហ្វេនៗ ក៏ដូចជា​មហាជនទាំងអស់ បានទស្សនានិងជ្រាបកាន់តែច្បាស់​ពីជ្រុងមួយទៀតនៃ​សម័យកាលមួយដ៏សាហាវយង់ខ្នង​នៃរបបប៉ុលពត​ គុកឥតជញ្ជាំង​ ថាតើលំបាកកម្រិតណា? គ្មានការ​ហូបចុកសុខស្រួល និងមិនបានសម្រាកគ្រប់គ្រាន់ទេ។

រឿង«កាំជណ្ដើរទី៣» ត្រូវបានផលិតឡើងដោយផលិតកម្ម (Sastra Film) ដោយមានការចូលរួមពីសំណាក់តារាសម្តែងល្បីឈ្មោះ​បីរូប គឺ​កញ្ញា នី មុនីនាថ លោក អ៊ុន សិទ្ធា និងលោក ម៉ឺន ឯកសុភារិទ្ធ ដែលមានការផ្តួចផ្តើមគំនិត និងទីប្រឹក្សាផលិតពីព្រឹទ្ធាចារ្យខាងភាព​យន្ត ​មានឈ្មោះល្បីល្បាញមួយរូប និងមានការចូលរួមគ្រប់គ្រងប្លង់ថតអ្នកជំនាញជើងចាស់​លោក សុខ សំអាត។ រឿងនេះត្រូវបានរំពឹងទុកថា នឹងក្លាយជាភាពយន្ដដ៏ល្បីកក្រើក​ បន្ទាប់ពីការចាក់បញ្ចាំង​នៅលើកញ្ចក់​ទូរទស្សន៍បាយ័ន នៅដើមខែមករា ឆ្នាំ ២០២១ ដោយមានការ Live លើ Facebook និង Youtube Sastra Film ផងដែរ៕

ចុចអាន៖ រ៉ា​ប៊ី រំ​ភ្លើ​ប​ខ្លាំង​ក្រោយ​ផ្ទុះ​ការគាំទ្រ​បទ​ថ្មី​

ចុចអាន៖ អាសូ​ណាស់ !​តារា​ជើងចាស់​លោក សំ តារា​វុទ្ធី បាត់​ខ្លួន​យូ​ពី​សិ​ល្បះ​ស្មាន​ទៅសម្ងំ​រស់នៅ​ក្រៅ ប្រទេស​តាមពិត​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​គ្មាន​ប្រាក់​ព្យាបាល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម