ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រកាសឱ្យពលរដ្ឋ ៥០០ នាក់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសចាកចេញជាបន្ទាន់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅថ្ងៃទី ១៩ ខែមិថុនា ២០២២នេះ បានប្រកាសឱ្យប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ចាកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីមានប្រជាពលមកពីបណ្ដាខេត្តចំនួនបានចូលមកកាប់ទន្រានយកដី នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បញ្ជាក់ថា ថ្មីៗនេះមានមេក្លោងមួយចំនួនបានបំផុសឱ្យប្រជាពលរដ្ឋមកពីបណ្ដាខេត្តមួយចំនួនចូលមកកាប់រុករាន ទន្ទ្រានឆ្ការដុតព្រៃ ដាំដំណាំ និងធ្វើការវាស់វែងដីព្រៃបង្កើតជាការប្រមូលផ្ដុំប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ នៅចំណុចស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបានបំផ្លាញដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ទំហំប្រមាណ ជិត ៣ ពាន់ហិកតា (២៧៩០) ដែលជាទីតាំងសំខាន់ផ្នែកប្រព័ន្ធអេកូឡូស៊ី ព្រៃស្រោង និងសត្វព្រៃ។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បញ្ជាក់ថា ការទាមទារកាន់កាប់ដីក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស របស់ប្រជាពលរដ្ឋ ពុំស្របទៅនឹងច្បាប់ភូមិបាលឆ្នាំ ២០០១ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិឆ្នាំ ២០០៨ ដោយតម្រូវឱ្យប្រជាពលរដ្ឋចាកចេញពីតំប់ខាងលើជាបន្ទាន់ វិលត្រឡប់ទៅលំនៅដ្ឋានខ្លួនវិញ កុំចាញ់កលការញុះញង់របស់មេក្លោង៕


អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


