Connect with us

ព័ត៌មានជាតិ

ក្រោយវិបត្តិកូវីដ-១៩ តើកម្រិតវិញ្ញាសាប្រឡងសិស្សពូកែឡើងវិញ ត្រូវបានបន្ធូរបន្ថយ មែនទេ?

បានផុស

នៅ

ការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២២ បានដំណើរការឡើងវិញ និងបញ្ចប់ដោយជោគជ័យ បន្ទាប់ពីខកខានរយៈពេល ២ ឆ្នាំ ដោយសារវិបត្តិ និងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ថ្វីដ្បិត កម្ពុជា បានជួបវិបត្តិសាកលនេះដែរក្ដី ក៏មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងថា នៅតែរក្សាបានគុណភាពសិស្សពូកែ សម្រាប់ឆ្នាំ២០២២ មិនស្រកថមថយជាងបណ្ដាឆ្នាំមុនជួបវិបត្តិឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនានេះថា បន្ទាប់ពី កម្ពុជា រងវិបត្តិសាកល ជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សាមិនបានពេញលេញ អាក់ខានការប្រឡងសិស្សពូកែ ២ឆ្នាំមកនេះ។ ចំពោះ សិស្សពូកែទូទាំងប្រទេស គ្រប់កម្រិត គ្រប់មុខវិជ្ជា ឆ្នាំ២០២២នេះ  នៅតែរក្សាគុណភាព និងសមត្ថភាពជាសិស្សពូកែទូទាំងប្រទេសដូចឆ្នាំកន្លងមក។

លោក រស់ សុវាចា បញ្ជាក់បន្ថែមថា ចំពោះវិញ្ញាសា គ្រប់ថ្នាក់ និងមុខវិជ្ជា នៃការប្រឡងសិស្សពូកែ ទូទាំងប្រទេសឆ្នាំ២០២២នេះ ត្រូវបានរៀបចំដោយ រក្សាយន្តការ និងដំណើរការប្រឡង ដូចឆ្នាំកន្លងមក និងពុំបានបន្ធូរបន្ថយកម្រិតវិញ្ញាសា ពោលគឺដើម្បីធានារក្សាគុណភាពសិស្សពូកែ។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ខាងលើ មានប្រសាសន៍ថា លទ្ធផលប្រលងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២២ បន្ទាប់ពីផ្អាកអស់រយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩កន្លងមកនេះ បង្ហាញឱ្យឃើញ ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់​បេក្ខជន​ប្រលង មុន និងក្នុងបរិបទកូវីដ-១៩ ក្រោមការជួយជ្រោមជ្រែងពីសំណាក់ លោកគ្រូអ្នកគ្រូ មាតាបិតា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ ប្រកប​ដោយ​ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបទបញ្ញត្តិប្រឡង និងវិធានការសុវត្ថិភាពសុខភាព​នៅ​គ្រប់ដំណាក់កាលនៃការប្រឡង។

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើបមានសន្ទុះរីកចម្រើនខ្លាំងណាស់ដែលជាហេតុនាំឱ្យនិន្នាការពិភពលោក និងប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់បណ្ដុះបណ្ដាលជួរអ្នកប្រាជ្ញជំនាន់ថ្មី វ័យក្មេងឱ្យមានសមត្ថភាព តាមទាន់របត់ចំណេះដឹងវិទ្យាសាស្ត្រជឿនលឿន ដើម្បីបម្រើសេចក្ដីត្រូវការរបស់សង្គមជាតិនីមួយៗ។

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ជាពិសេសយុវជន ដែលមានទេពកោសល្យខ្ពស់ ពូកែ ពីព្រោះអ្នកទាំងអស់នេះហើយ ដែលជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ និងជាអ្នកស្នងអ្នកស្រករមុននាពេលអនាគត។

គួរបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ប្រចាំឆ្នាំ ២០២២ បានដំណើរការអស់រយៈពេល ១សប្តាហ៍ ដោយមួយផ្នែកៗមាន ជ័យលាភីចំនួន ១០ រូប សរុប ៦០ រូប។ បេក្ខជនសិស្សពូកែតាមរាជធានី ខេត្ត ចូលរួមប្រឡងឆ្នាំនេះ មានចំនូន ៤៨០នាក់ មកពី ២៩៤សាលា លើចំនួនគ្រឹះស្ថានមធ្យមសិក្សាសរុប ១៨១២ ទូទាំងប្រទេស។ បេក្ខជនថ្នាក់ទី៩ មាន ២៤០នាក់ ស្រី១៤៩នាក់ បេក្ខជនថ្នាក់ទី១២ មាន ២៤០នាក់ ស្រី ១២២នាក់៕

អត្ថ​បទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ នាទីutes មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ២ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម