ព័ត៌មានជាតិ
ជយលាភីគម្រោងអភិវឌ្ឍមូលដ្ឋានល្អជាងគេ ខេត្តសៀមរាបបានទៅលើស្រុកបន្ទាយស្រី
រាជធានីខេត្តចំនួន ៣ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តពោធិ៍សាត់ បានទទួលនូវជយលាភី ក្នុងការអនុវត្តគម្រោងអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើន និងបម្រើសេវាជូនប្រជាពលរដ្ឋបានល្អជាងគេក្នុងចំណោមរាជធានីខេត្តទាំង២៥។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ រវាងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការមិត្តភាព កម្ពិជា-កូរ៉េ CKCC នៅព្រឹកថ្ងៃទី ២២ មិថុនា ឆ្នាំ២០២២ លោក ប៉ុក សុគន្ធណារ៉ា អគ្គលេខាធិការសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិមានប្រសាសន៍ថា សម្រាប់ជយលាភីលេខ១ បានទៅលើក្រុងពោធិ៍សាត់ អនុវត្តគម្រោងទំនប់បង្ហៀរទឹកក្បាលហុងស្ទឹងពោធិ៍សាត់ ចំណាត់ថ្នាក់លេខ ២ បានទៅលើស្រុកបន្ទាយស្រី ខេត្តសៀមរាប អនុវត្តគម្រោងផ្ទះមួយអំពូលភ្លើងមួយ និងចំណាត់ថ្នាក់លេខ ៣ បានទៅលើសង្កាត់ទឹកល្អក់ទី១ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងសហគមន៍ភូមិ១៥-១៦។

ចំពោះកម្មវិធីពានរង្វាន់នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីឲ្យគ្រប់បណ្ដារាជធានីខេត្ត បានចូលរួមដាក់គម្រោងរបស់ខ្លួន ដែលគិតថាអនុវត្តបានល្អលើការបម្រើសេវាជូនពលរដ្ឋ ឬអភិវឌ្ឍមូលដ្ឋាន ធ្វើការប្រឡងប្រណាំង ហើយត្រូវបានជ្រើសយកគម្រោងដែលអនុវត្តបានល្អ មកធ្វើបទបង្ហាញនៅរាជធានីភ្នំពេញ ហើយក៏បានរកឃើញនូវជ័យលាភីទាំង៣នេះ ។
ចំពោះគណៈកម្មការដែលវាយតម្លៃ ទៅលើជយលាភីនេះ មានខាងក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែននគរូបនីយកម្ម និងសំណង់សាលារាជធានីភ្នំពេញ ដៃគូអភិវឌ្ឍនៅទីក្រុងប៉ារីសប្រទេសបារាំង សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង និងភាគីមួយចំនួនទៀត ។
លោកម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា សមាគមមានរៀបចំការធ្វើដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ រវាងខេត្តជាប់ជយលាភីទៅដល់បណ្ដាខេត្តផ្សេងៗ ដើម្បីដកស្រង់យកបទពិសោធន៍មកអនុវត្តទាក់ទងនឹងការអភិវឌ្ឍតំបន់ប្រជុំជន ជាពិសេសពាក់ព័ន្ធការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានេះលោករំពឹងថា គណៈប្រតិភូគ្រប់ខេត្តនឹងដកស្រង់យកបទពិសោធន៍ពីរាជធានីខេត្តជ័យលាភី អនុវត្តន៍តាមបណ្ដាខេត្តរៀងខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ