Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាគ្មានការចាំបាច់ត្រូវបិទប្រទេសទេ ទោះបីកូវីដ-១៩ត្រូវបានរកឃើញប៉ុន្មានថ្ងៃនេះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាជំងឺកូវីដ-១៩ នៅកម្ពុជា ត្រូវបានរកឃើញវិញនាប៉ុន្មានថ្ងៃនេះក៏ដោយ ក៏រាជរដ្ឋាភិបាល គ្មានការចាំបាច់ត្រូវបិទប្រទេសទៀតនោះដែរ ដោយសារតែប្រជាពលរដ្ឋកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ច្រើនណាស់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសំណេះសំណាល និងផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី ៦ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ហើយក៏ត្រូវយល់ដឹងពេលនេះ ជាងពេលណាៗទាំងអស់ ប្រយ័ត្នតែមានការផ្ទុះឡើងវិញនូវជំងឺកូវីដ-១៩ គឺនឹងជួបបញ្ហាធំ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា «ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃដែលខ្ញុំបានប្រកាសអំពីបញ្ហានេះ នៅក្នុងខំមិនបាននិយាយ អំពីបញ្ហាសុំកុំបិទរោងចក្រ ខ្ញុំអត់មានការងារធ្វើ ហើយខ្លះថា កុំបិទសាលាកូនខ្ញុំអត់បានរៀន ខ្លះថា បិទសាលាខ្លាចកូនឆ្លង ប៉ុន្តែខ្ញុំសូមយកឱកាសនេះ ជម្រាបជូនថា គ្មានការចាំបាច់ណាមួយ ដើម្បីធ្វើការបិទប្រទេស បិទខេត្ត បិទរាជធានី បិទសាលា បិទផ្សារ នោះទេ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញ រួចទៅហើយ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម