ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ណែនាំឱ្យព្រះសង្ឃខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងទូទៅ និងចំណេះផ្នែកធម៌វិន័យ
សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានណែនាំដល់ព្រះសង្ឃត្រូវខិតខំ
សិក្សារៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងទូទៅ និងចំណេះផ្នែកធម៌វិន័យ។
នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២_២០២៣ ក្នុងស្រុកសន្ទុកនៅថ្ងៃទី៨ ខែកក្កដា នៅសាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីការថា «ក្នុងឋានៈជាសង្ឃត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របើមិនដូច្នោះទេ គឺមិនអាចទទួលបានទាំងចំណេះដឹងទូទៅ និងចំណេះផ្នែកធម៌វិន័យនោះទេ។ ហើយការសិក្សាទទួលជោគជ័យទៅបាន លុះត្រាយើងម្នាក់ៗមានការតស៊ូប្រឹងប្រែងស្រវាស្រទេញត្រង់ត្រាប់ស្ដាប់ហើយត្រូវចេះស្ដាប់ ចេះកត់ត្រា,ចេះឆ្ងល់ និងចេះសួ(សុ, ចិ, បុ ,លិ)»។ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានបន្តថា ការអំណត់ព្យាយាមនឹងបានដល់គោលដៅពិតប្រាកដអាស្រ័យតាមការខិតខំតស៊ូរបស់យើងម្នាក់ៗ។
មានប្រសាសន៍ទៅកាន់សមណសិស្សនាឱកាសនោះដែរ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា ការអភិវឌ្ឍធនធានព្រះសង្ឃ គឺជាបញ្ហាអាទ្ធិភាពមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតពិសេសពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានសក្តិសមជាសានារបស់រដ្ឋ និងស្ថិតស្ថេរគង់វង្ស។
លោកស្រីបានស្នើដល់សមណសិស្សក៏ដូចព្រះសង្ឃនៅតាមវត្តអារាមទាំងអស់ឲ្យបន្តធ្វើអនាម័យខ្លួនប្រាណ និងទីធ្លាស្នាក់នៅឲ្យបានជាប្រចាំ ដើម្បីថែរក្សាការពារសុខភាពឲ្យបានល្អ ហើយត្រូវបន្តការពារចំពោះជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមវិធានការណ៍របស់ក្រសួងសុខាភិបាល គឺ៣ការពារ និង៣កុំឲ្យបានល្អ។
សូមបញ្ជាក់ថា នៅបវេសនកាលឆ្នាំសិក្សាថ្មី២០២២_២០២៣នេះ នៅក្នុងស្រុកសន្ទុកមានសាមណសិស្សចំនួន២៥១អង្គ/នាក់ បានចូលសិក្សារៀនសូត្រ ក្នុងនោះថ្នាក់ទី១មាន១៩៦អង្គ/នាក់ ថ្នាក់ទី២មាន៣៦អង្គ/នាក់ និងថ្នាក់ទី៣មាន១៩អង្គ/នាក់។
នៅក្នុងឱកាសនោះ សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹមសន និងលោកស្រី ខៀវ ស៊ីណា បានប្រគេនទ័យវត្ថុគ្រឿងបរិក្ខាប្រើប្រាស់និងបច្ច័យដល់ដល់មន្ត្រីសង្ឃ និងសមណសិស្ស ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្តដល់សមណសិស្សដែលទទួលលទ្ធផលល្អពីលេខ១ដល់លេខ៣នៅក្នុងឆ្នាំសិក្សាកន្លងមក និងបានប្រគេនបច្ច័យមួយចំនួនទៀតសម្រាប់ទ្រទ្រង់ដល់សាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថនិងចែកថវិកាជូនដល់លោកយាយលោកតាផងដែរ៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព