ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា គឺជាប្រទេសដែលជឿនលឿនក្នុងដំណាក់កាលកូវីដ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលជំងឺកូវីដ-១៩ បានរាតត្បាតធ្វើឲ្យវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា បានដើរលឿនមួយជំហាន ដែលសម្ដេចអាចនិយាយដោយមោទនភាពថា កម្ពុជា គឺជាប្រទេសដែលជឿនលឿននៅក្នុងដំណាក់កាល នៃវិបត្តិជំងឺកូវីដ-១៩ តាមរយៈការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

ការលើកឡើង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី ១ (២០២០-២០២១) និងឆមាសទី ១ ឆ្នាំ ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី ២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែបន្តថា «ហើយអ្វីដែលជាគោលដៅខ្ញុំបានដាក់ចេញ មុនពេលកូវីដមកដល់ ឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ហោចណាស់ជុំវិញប្រព័ន្ធទូរស័ព្ទ គឺសម្រេចជោគជ័យ អញ្ចឹងព្រោះពីនោះ ដាក់លក្ខខ័ណ្ឌថា បើអ្នកឯងមិនចេះអាហ្នឹងទេ គឺខ្ញុំមិនអាចតែងតាំងអ្នកឯងកាន់តំណែងទេ ព្រោះឲ្យមិនចាំបាច់ទៅណាឆ្ងាយ ទៅរៀនកុំព្យូទ័រទេ ទៅរៀនត្រឹមតែប្រព័ន្ធទូរស័ព្ទ ជុំវិញប្រព័ន្ធទូរស័ព្ទហ្នឹងបានហើយ ចេះប្រើតែអាហ្នឹង»។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីការណែនាំ គឺមន្ត្រីរាជការអាចប្រើប្រាស់បណ្ដាញសង្គមនានា ដើម្បីធ្វើការទំនាក់ទំនង និងបំពេញការងារ ដូចជា៖ Telegram, Viber, Line, Whatsapp, We Chat និងអាចធ្វើការប្រជុំតាមប្រព័ន្ធ Zoom ផងដែរ។ ក្នុងនោះដែរ ការងាររបស់ក្រសួង-ស្ថាប័នមួយចំនួន ក៏ត្រូវបានជំរុញឲ្យធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថលថែមទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៨ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


