Connect with us

សេដ្ឋកិច្ច

ផលិតផលកសិកម្ម៥មុខ ត្រៀមចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីសិក្សាលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព លើវិស័យកសិកម្ម និងជលផល មួយចំនួនទៀត រួមមាន៖ អង្ករបាត់ដំបង បង្គារក្រៀមកំពង់សោម បង្គារក្រៀមកោះកុង  ប្រហុកត្រីសៀមរាប អំបិល និងផ្កាអំបិលកំពត-កែប ដែលជាផលិតផល​សក្តានុពលនៃប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាន​លេខាធិការ​ដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៅក្នុង​សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ទស្សនទាន និងអត្ថប្រយោជន៍នៃ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” និងការបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កាលពីថ្ងៃពុធ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី “អំបិល និងផ្កាអំបិលកំពត-កែប” ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលឆាប់ៗខាងមុខនេះ ផលិតផលកសិកម្ម និងជលផលបួនមុខទៀត រួមមាន៖ អង្ករបាត់ដំបង បង្គារក្រៀមកំពង់សោម បង្គារក្រៀមកោះកុង  ប្រហុកត្រីសៀមរាប នឹងត្រៀមចុះបញ្ជីជាបន្តបន្ទាប់។

នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយជំនាញការថ្នាក់ជាតិ និងអន្តរជាតិរបស់អង្គការ​កម្មសិទ្ធិបញ្ញាពិភពលោក WIPO ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបានចុះយកសំណាក (ទឹក​សមុទ្រ ដី និងអំបិល) ដើម្បីយកទៅពិនិត្យអំពីគុណភាព “អំបិល និងផ្កាអំបិលកំពត-កែប” ក្នុងមណ្ឌលផលិតកម្មទាំង ៧ រួមមាន៖ បឹងទូក ត្រើយកោះ បឹងរួង១ បឹងរួង ២ សេះស កែប កំពង់ត្រាច និងទទួលបានលទ្ធផលជាវិជ្ជមាន និងអាចបញ្ចូល​ក្នុងតំបន់ផលិតកម្ម “អំបិល និងផ្កាអំបិលកំពត-កែប”។

នាយកដ្ឋាននឹងសហការជាមួយអង្គការ AFD ដើម្បីរៀបចំបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដើម្បីចូលរួមរៀបចំសៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” និងឯកសារពាក់ព័ន្ធផ្សេងៗ។

លោក សួន វិជ្ជា ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត-កែប” ឱ្យបានទទួលជោគជ័យ ក្នុងពេលឆាប់ៗខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម