ព័ត៌មានជាតិ
សិង្ហបុរី-កម្ពុជា ជំរុញបង្កើនជើងហោះហើរ ដើម្បីរំហូរទេសចរអន្តរជាតិ ស៊ីហ្គេម ២០២៣
នៅពេលព្រឹត្តិការណ៍ប្រកួតកីឡា ស៉ីហ្គេម ឆ្នាំ២០២៣ ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនការហោះហើរពីបរទេស ក្នុងនោះកម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយសិង្ហបុរី។

នៅក្នុងជំនួបពិភាក្សារវាងលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ ជាមួយលោក ថុង អ៉ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី ភាគីទាំងពីរបានលើកឡើងពីការជំរុញបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនអ្នកដំណើរ និងត្រៀមទទួលភ្ញៀវទេសចរនៅពេលស៉ីហ្គេមមកដល់។
តាមលទ្ធផលជំនួបពីក្រសួងទេសចរណ៍បានឱ្យដឹងថា ភាគីទាំងពីរបានលើកឡើងអំពីការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-សិង្ហបុរីរបស់ក្រុមហ៊ុនអាកាចរណ៍សិង្ហបុរី (Singapore Airline) និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដែលជាកត្តាសំខាន់ក្នុងការជំរុញទេសចរអន្តរជាតិមកកាន់កម្ពុជា ខណៈសិង្ហបុរីគឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

នាឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងថា ស្របពេលជាមួយព្រឹត្តិការណ៍កីឡាស៉ីហ្គេម កម្ពុជាបានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ សកម្មភាពសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស។ លោកមានប្រសាសន៍ថា នៅពេលស៉ីហ្គេម នឹងមានតម្រូវការធ្វើដំណើរ មកកាន់កម្ពុជាច្រើនណាស់ ហើយសង្ឃឹមថា សិង្ហបុរីបង្កើនការហោះហើរ។
បើតាមលោក ទិត ចន្ថា សិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ។ លោកសង្ឃឹមថា កម្ពុជា និងសិង្ហបុរី នឹងមានការបង្កើនជើងហោះហើរជាមួយគ្នាបន្ថែមទៀត ដើម្បីត្រៀមខ្លួន និងទាក់ទាញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសគឺត្រៀមលក្ខណៈនៅពេលស៉ីហ្គេមមកដល់។

គួររំលឹកថា ទោះបីមានការរីករាលដាលជំងឺកូវីដ-១៩ ជាង ២ ឆ្នាំក៏ពិតមែន ប៉ុន្តែសកម្មភាពជើងហោះហើរទៅមកកម្ពុជា-សិង្ហបុរី មិនបានបិទទាំងស្រុងនោះទេ គ្រាន់តែកាត់បន្ថយការហោះហើរខ្លះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្អាកនៅខេត្តសៀមរាប ប៉ុន្តែក្រោយពេលអាស៊ានប្រកាសបើកទេសចរណ៍ឡើងវិញ ក្រុមហ៊ុនអាកាសចរសិង្ហបុរីក៏បានចាប់ផ្ដើមហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញ និងបានបង្កើនការហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញដែរ។
ភាពល្អប្រសើរឡើងវិញនេះ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ-១៩ ឡើងវិញ ក្នុងនោះមានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ។ រយៈពេល ៦ ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាមានប្រមាណជាងកន្លះលាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ៥ លាននាក់ទៀត។

ភាគីកម្ពុជា-សិង្ហបុរីបានរំលឹកពីការប្រកាសបើកទេសចរណ៍អាស៊ានកាលពីដើមឆ្នាំ២០២២ ខណៈដែលកម្ពុជាជាប្រធានប្ដូរវេនរបស់អាស៊ាន ក្រោមការឯកភាពពីបណ្ដាប្រទេសជាសមាជិក ក្នុងនោះកិច្ចសហប្រតិបត្តិការ ការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា និងសិង្ហបុរី ក៏មានការរីកចម្រើនដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


