សន្តិសុខសង្គម
ព្រះសង្ឃចុចកណ្ដឹងចូលបិណ្ឌបាតដល់ក្នុងផ្ទះពលរដ្ឋខុសវិន័យសង្ឃដែរឬទេ?
ថ្មីៗនេះមានរូបភាពខ្លីបវីដេអូជាង ២ នាទីបង្ហាញពីសកម្មភាពព្រះសង្ឃចុចកណ្ដឹងចូលបិណ្ឌបាតដល់ក្នុងផ្ទះប្រជាពលរដ្ឋខុសនឹងវិន័យសង្ឃ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់កម្ពុជាថ្មីថា ករណីនេះ មន្ត្រីធម្មការមិនដឹងថា តើជាព្រះសង្ឃពិត ឬក៏ជាអ្នកដើរតួសម្ដែង ក្លែងបន្លំស្លៀកពាក់ចីពរព្រះសង្ឃយ៉ាងណានោះទេ ដោយគ្រាន់តែទទួលបានតែរូបភាពមិនដឹងទីតាំងជាក់លាក់នៅកន្លែងណា។
បើតាមលោក សេង សុមុនីករណីនេះ ព្រះសង្ឃលោកមានវិន័យ គោចរបិណ្ឌបាត ហើយបើព្រះសង្ឃប្រតិបត្តិធម៌បានត្រឹមត្រូវមិនមានករណីរំខានដូចរូបភាពនេះទេ។
កន្លងមកមានអ្នកក្លែងបន្លំ ហើយមន្ត្រីសង្ឃសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តតាមច្បាប់វិន័យសាសនាបានច្រើន។
បុគ្គលមិនបានបួសក្នុងព្រះពុទ្ធសាសនា តែស្លៀកពាក់ស្បង់ចីពររបស់ព្រះសង្ឃ តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា ៥០៨ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៣ ខែ និងពិន័យប្រាក់ ពី ១ សែនរៀល ទៅ ៥ សែនរៀល៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត