ព័ត៌មានជាតិ
កូនត្រីពូជ ១ ម៉ឺនក្បាល ត្រូវបាន មីជាតិ លែងចូលក្នុងបឹងធម្មជាតិ ១ កន្លែង នៅស្រុកគាស់ក្រឡ
ដើម្បីអបអរសាទរទិវាមច្ឆជាតិ ឆ្នាំ ២០២២ ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋ ឱ្យចូលរួមយ៉ាងសកម្មក្នុងការចូលរួមថែរក្សាពូជត្រីឱ្យមាននៅក្នុងទឹក បង្កើនផលត្រីក្នុងធម្មជាតិផង កាលពីចុងសប្តាហ៍ មីជាតិ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលស្រុកគាស់ក្រឡ រៀបចំពិធីអបអរសាទរទិវាមច្ឆជាតិ ឆ្នាំ ២០២២ នៅបឹងជម្រកត្រីសហគមន៍ សម្តេចក្រឡាហោម ភូមិបឹងព្រះ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីនោះ លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានគូសបញ្ជាក់ថា៖ ព្រឹត្តិការណ៍ មីជាតិ ផ្តល់មច្ឆជាតិរក្សា និរន្តរភាពធម្មជាតិ នាពេលនេះ គឺធ្វើឡើងក្នុងអត្ថន័យនៃការអបអរសាទរទិវាមច្ឆជាតិ និងជាមួយវត្ថុបំណង ដើម្បីបំផុសស្មារតីចូលរួមក្នុងការអភិវឌ្ឍនិងអភិរក្សថែ រក្សាពូជត្រី ក៏ដូចជាវារីជាតិផ្សេងៗទៀត ឲ្យបានគង់វង្សធានានិរន្តរភាពធនធានជលផល និងដើម្បីបំពេញបន្ថែម ឱ្យបឹងជម្រកត្រីសហគមន៍សម្បូរមច្ឆជាតិសម្រាប់ជាប្រភពមេពូជនាថ្ងៃអនាគត និងបំពេញសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមចំណែកគ្នាចូលរួមថែ រក្សា ការពារធនធានមច្ឆជាតិ ដោយមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលធ្វើឲ្យបាត់បង់ពូជត្រី និងលើកទឹកចិត្តឱ្យមានការបង្កើតជាសហគមន៍ស្រះជម្រកត្រី ដើម្បីចូលរួមថែរក្សា អភិរក្សពូជត្រី សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។


លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានមានប្រសាសន៍ថាដើម្បីចូលរួមរក្សាឱ្យបាននូវធនធានមច្ឆាជាតិកាន់តែសម្បូរបែបថែមទៀត ក៏សូមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ចូលរួមសហការគ្នាខិតខំស្តារទំនប់បឹង បន្ថែមទៀតឲ្យបានច្រើន និងគ្រប់ទីកន្លែងជាពិសេសត្រូវបន្តស្វែងរកវិស័យឯកជន ក៏ដូចជាដៃគូអភិវឌ្ឍនានាក្នុងការចូលរួមប្រលែងពូជត្រីឲ្យបានញឹកញាប់ នៅតាមបឹងធម្មជាតិតួយ៉ាងដូចកិច្ចការដែលយើងកំពុងធ្វើជាមួយក្រុមហ៊ុនមីជាតិស្រាប់ នាពេលនេះ។ ម្យ៉ាងទៀតលោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានខិតខំរក្សាផ្ទៃបឹងនេះ និងរបងដែលក្រុមហ៊ុនទើបផ្តល់ជូនចៀសវាងការរំលោភបំពានកាន់កាប់ពីប្រជាពល រដ្ឋនៅជុំវិញបរិវេណបឹង ព្រោះបឹងទាំងនេះជាសម្បត្តិសាធារណៈរបស់រដ្ឋដែលបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋជារួម។

លោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានសម្តែងការកោតសរសើរនូវទឹកចិត្ត និងគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលលះបង់ធនធានពីប្រាក់ចំណេញរបស់ខ្លួនក្នុងការលែងកូនត្រីពូជ និងធ្វើរបងខាងមុខបឹងក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិឆ្នាំ ២០២២ ។ លោកបានបន្តទៀតថា ការចូលរួមរបស់មីជាតិនេះ ជាឆន្ទៈដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជនចូលរួមគាំទ្រ ដោយផ្ទាល់តាមរយៈការបង្កើតនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាសហគមន៍។



គួសបញ្ជាក់ផងដែរ ជាមួយគម្រោង “មីជាតិ ផ្តល់មច្ឆជាតិ រក្សានិរន្តរភាពធម្មជាតិ” ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ឆ្នាំ ២០២២ ក្រុមហ៊ុនមីជាតិ បាននាំមកនូវត្រីឆ្ពិន, ត្រីទីឡាព្យា, ត្រីប្រា, ត្រីរ៉ស់ និងអន្ទង់ចំនួន ១០០០០ ក្បាល មកលែង ក្នុងបឹងជម្រកត្រីសហគមន៍ សម្តេចក្រឡាហោម និងបន្ថែមពីនេះ ដោយមើលឃើញពីតម្រូវការ ចាំបាច់ របស់សហគមន៍ មីជាតិ បានបំពេញបន្ថែមនូវសំណើរក្នុងការឧបត្ថម្ភ របងខាងមុខបឹង ដើម្បីរក្សាការពារ ពីការទន្ទ្រានរបស់សត្វពាហនៈ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


