សេដ្ឋកិច្ច
កម្ពុជា ផលិតដុំមាសបានជាង ៣តោន គ្រោងស្រូបទាញចំណូលបានជាង ៤លានដុល្លារ
ចំណូលពីសួយសាររ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals Cambodia Limited នៅខេត្តមណ្ឌលគិរី ដែលបានដំណើរការ កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២១ ដោយគិតត្រឹមថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុនចម្រាញ់ផលិតមាសបានចំនួន ២០៦ ដុំ ស្មើនឹង ៣ ០៩០,២០ គីឡូក្រាម ដែលសួយសារនេះ គ្រោងទទួលបានប្រមាណ ៤ ៦៣៥ ៣០០ ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍កន្លងមកថា ទោះបីប្រទេសកម្ពុជាផលិតប្រេងមិនបាន តែអាចផលិតបានមាស។ សម្តេចតេជោ បានបន្តថា កម្ពុជាបានផលិតមាសកាន់តែច្រើនទៅៗ ដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺជាកសិឧស្សាហកម្ម និងសម្បូរដោយធនធានរ៉ែ។ លើសពីនេះទៀត សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជា នៅមិនទាន់ស្រាវជ្រាវអស់នៅឡើយ ដូចជា រ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយ របស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រោងចក្រចម្រាញ់រ៉េមាសនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ ផលិតផលដុំមាស ដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាស ដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបានជាមាសទឹក៩៩%(មាសទឹក ៩៩% គឺជាមាសទឹក១០ ដោយសារជាទូទៅមាសទឹក១០ ភាគច្រើនស្ទើរទឹក ទើបគេនិយាយថា មាសទឹក ៩៩%)។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ប្រាប់កម្ពុជាថ្មី នាពេលកន្លងមក៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់