Connect with us

ព័ត៌មានជាតិ

​សម្ដេចតេជោ​ណែនាំ​ឱ្យក្រសួង​ប្រើឧបករណ៍​តេស្តវីរុស​អុតស្វា​បានមកពីរុស្ស៊ី​ធ្វើតេស្តបុរសជនជាតិ​នីហ្សេរីយ៉ា​

បានផុស

នៅ

​សម្ដេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជា​នៅថ្ងៃទី ៥ ខែសីហា ២០២២ ​នេះ បានណែនាំឱ្យ​ក្រសួងសុខាភិបាល​ប្រើឧបករណ៍តេស្តវីរុស​អុតស្វា ដែល​រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី​ផ្ដល់ឱ្យកម្ពុជា​ចំនួន ៥០០ តេស្ត យកទៅធ្វើតេស្តលើអ្នកជំងឺអុតស្វា ដែលជាបុរស​ជនជាតិ​នីហ្សេរីយ៉ា បានគេច​ខ្លួន​ពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ​ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវយើងទទួលបាន​ឧបករណ៍តេស្ត ៥០០ តេស្តពីរុស្ស៊ី ​លោកជំទាវ យក់ សម្បត្តិ សាកយកឧបករណ៍រុស្ស៊ីទៅធ្វើតេស្តមើល ព្រោះអាហ្នឹង​ប្រភេទថ្មី ព្រោះព្យាបាលហើយ​វានៅតែតេស្តវិជ្ជមានដដែល​»។

សម្ដេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់ ជំងឺអុតស្វាដែល​ត្រូវការពារ តាមដានឱ្យបានជាប់លាប់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម