ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិឆ្នាំ២០២០ វៀតណាមខាតបង់ ១,៦ពាន់លានដុល្លារ ស្លាប់ ៣៥៧នាក់
គ្រោះមហន្តរាយធម្មជាតិដែលបំផ្លិចបំផ្លាញវៀតណាម ពេញមួយឆ្នាំ ២០២០ នេះ បានបំផ្លាញទឹកប្រាក់សរុប ១,៦ពាន់លានដុល្លារ សម្លាប់មនុស្ស ៣៥៧នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយប្រទេសនេះ។

ព្យុះទីហ្វុង ទឹកជំនន់ និងគ្រោះរាំងស្ងួតពេញមួយឆ្នាំ២០២០នេះ បានធ្វើឲ្យវៀតណាម ខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយតួលេខស្លាប់ និងបាត់ខ្លួន ៣៥៧នាក់ គឺស្មើជិត ៣០០% នៃតួលេខកាលពីឆ្នាំទៅ ខណៈ ១,៦លានដុល្លារអាមេរិក គឺស្មើនិង ៥ដង នៃផលខូតខាតសរុបកាលពីឆ្នាំ ២០១៩។
ឆ្នាំ២០២០នេះ វៀតណាម រងការវាយប្រហារឲ្យព្យុះទីហ្វុងធំៗសរុប ១៤លើក និងកូនព្យុះជាច្រើនទៀត បង្កឲ្យមានទឹកជំនន់ និងបាក់ដីឍជាច្រើនលើកទូទាំងប្រទេស ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋសរុបជាង ១៧,៥លាននាក់ ស្មើ ៥% នៃពលរដ្ឋសរុបរបស់ប្រទេសនេះ។
គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរបំផុតរបស់ប្រទេសនេះ គឺកើតចន្លោះខែកញ្ញា ដល់ខែវិច្ឆិកា មានទាំងព្យុះទីហ្វុង ទឹកជំនន់ និងការបាក់ដី ដែលមហន្តរាយទាំងនេះ ត្រូវអ្នកវិទ្យាសាស្ត្រអះអាងថា កើតឡើងដោយសារបម្រែបម្រួលអាកាសធាតុពិភពលោក៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


