Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងបើកការវាយប្រហារលើរថយន្តក្រុង របួសច្រើននាក់នៅ អ៊ីស្រាអែល

បានផុស

នៅ

ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារទៅលើរថយន្តក្រុងមួយ ​នៅ​ជិត​ទីក្រុង​ចាស់នៃទីក្រុង Jerusalem បណ្តាលឲ្យមនុស្សយ៉ាងតិច៨នាក់រងរបួស ក្នុងនោះមាន២នាក់របួសធ្ងន់ នេះបើយោងតាមក្រុមគ្រូពេទ្យ និង​ប៉ូលិស​អ៊ីស្រាអែល​បញ្ជាក់។

ការ​វាយប្រហារនេះ​ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ខណៈដែលរថយន្តក្រុង​ដឹក​ជនជាតិ​អ៊ីស្រាអែល រង់ចាំ​នៅ​ចំណត​ក្បែរ​ជញ្ជាំង​ខាងលិច ដែល​ជា​កន្លែង​អធិស្ឋាន​ដ៏​បរិសុទ្ធ​សម្រាប់​ជនជាតិ​យូដា។

យោង​តាម​កាសែត Times of Israel បានឲ្យដឹងថា ជនរងគ្រោះរួមមាន​ស្ត្រី​មានផ្ទៃពោះអាយុ ៣៥ឆ្នាំម្នាក់។ ប៉ូលិស​អ៊ីស្រាអែល​បាន​និយាយថា កងកម្លាំងត្រូវបាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ចាប់ផ្ដើម​ការ​ស៊ើបអង្កេត បន្ទាប់ពី​ត្រូវ​បាន​គេ​ជូន​ដំណឹង​ ពី​ការ​បាញ់​ប្រហារ​លើ​រថយន្ត​ក្រុង។ ភ្លាមៗ​ប៉ូលិស​បាន​បិទ​កន្លែង​កើត​ហេតុ ហើយ​កំពុង​តាម​រក​ជន​សង្ស័យ​ដែល​រត់​គេច​ខ្លួន។

គួរ​បញ្ជាក់​ថា ​ការ​វាយប្រហារ​នៅ​ទីក្រុង Jerusalem បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ភាព​តានតឹង​មួយ​សប្ដាហ៍ ​រវាង​អ៊ីស្រាអែល និង​យុទ្ធជន​ប៉ាឡេស្ទីន​ នៅ​តំបន់ ​Gaza Strip និង​តំបន់ West Bank ដែល​កាន់កាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Aljazeera

ចុចអាន៖អ៊ីស្រាអែល និងប៉ាឡេស្ទីន ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

រាល់ពេលទិញសម្ភារថ្មីចូលផ្ទះ ជនជាតិដើមភាគតិចនៅមណ្ឌលគិរី តែងធ្វើពិធីសែនព្រេនសុំក្តីសុខ

កីឡា៤៣ នាទីutes មុន

ក្លិបយក្សនៅ អ៊ីតាលី មួយ ដាក់គោលដៅយក Modric ឲ្យ​បាន​នៅរដូវក្តៅនេះ

សេចក្ដីជូនដំណឹង៥០ នាទីutes មុន

ព្រឹត្តិការណ៌តាំងពិព័រណ៌យក្ស Thaifex Anuga Asia ត្រៀមពង្រីកវិសាលភាពឱ្យកាន់តែ ធំជាងមុន ល្អជាងមុន ខ្លាំងជាងមុន នៅឆ្នាំ ២០២៦

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យលើគុណភាព បន្លែ ផ្លែឈើ នាំចូល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២១ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

សន្តិសុខសង្គម២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម