ព័ត៌មានជាតិ
មកដឹងប្រវត្តិកូនប្រុសពៅសម្តេចជា ស៊ីម មុនក្លាយជាអភិបាលខេត្តព្រៃវែង
កូនប្រុសពៅសម្ដេចពោធិសាល ជា ស៊ីម លោក ជា សុមេធី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តព្រៃវែងនៅឆ្នាំ២០១៥។

តើអភិបាលខេត្តវ័យក្មេងរូបនេះមានប្រវត្តិបែបណា?
កុមារភាព
លោក ជា សុមេធី កើតនៅខែមិថុនា ឆ្នាំ១៩៧៦ នៅស្រុកកំចាយមារ ខេត្តព្រៃវែង គិតមកដល់ឆ្នាំ២០២២ លោកមានមានវ័យ ៤៧ ឆ្នាំ។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូនបង្កើត ៧ នាក់ របស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន។
បងប្អូនប្រុសស្រីទាំង ៧ នាក់ របស់លោកមាន បងទីមួយឈ្មោះ ជា សាក ភេទប្រុស បងទីពីរឈ្មោះ ជា សំអាត ភេទស្រី បងទីបី ឈ្មោះ ជា សំអេង ភេទស្រី បងទីបួនឈ្មោះ ជា ប៉ិន ភេទស្រី បងទីប្រាំឈ្មោះ ជា ធា ភេទប្រុស បងទីប្រាំមួយឈ្មោះ ជា ថា ភេទប្រុស និងលោក ជា សុមេធី ជាប្អូនប្រុសពៅ។

ប្រវត្តិសិក្សា
លោក សុមេធី បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យមួយក្នុងប្រទេសថៃ មុនពេលបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសហរដ្ឋអាមេរិក និងសិក្សានៅសាលាភូមិន្ទរដ្ឋបាលក្នុងរាជធានីភ្នំពេញ។
បទពិសោធន៍ការងារ
មុនមកដឹកនាំជាអភិបាលខេត្តព្រៃវែង លោក ជា សុមេធី ធ្លាប់កាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ។

ជាអភិបាលខេត្តវ័យក្មេង
ក្នុងពេលទទួលការតែងតាំងជាអភិបាលខេត្តព្រៃវែងក្នុងឆ្នាំ២០១៦ ក្នុងវ័យ ៣៩ ឆ្នាំលោក ជា សុមេធី ស្ថិតក្នុងចំណោមអភិបាលខេត្តវ័យក្មេងទាំង ៥ នាក់ ដែលប្រមុខរដ្ឋាភិបាលជ្រើសរើសផ្តល់តួនាទីជាថ្នាក់ដឹកនាំខេត្ត។

អភិបាលខេត្តវ័យក្មេងដែលទទួលបានតួនាទីដ៏ខ្ពស់ខ្ពស់នេះរួមមានលោក ទៀ សីហា អភិបាលខេត្តសៀមរាប ចូលកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ ក្នុងវ័យ ៣៩ឆ្នាំ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០១៧ ក្នុងវ័យ ៣៩ឆ្នាំ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ (បច្ចុប្បន្នផ្លាស់មកគ្រប់គ្រងខេត្តកំពង់ចាម) ចូលកាន់តំណែងខែសីហា ឆ្នាំ២០១៦ ក្នុងវ័យ ៤០ឆ្នាំ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចូលកាន់តំណែងខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវ័យអាយុ ៤៣ឆ្នាំ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចូលកាន់តំណែងខែមករា ឆ្នាំ២០១៦ ក្នុងវ័យ ៣៩ ឆ្នាំ។
អាពាហ៍ពិពាហ៍
លោក ជា សុមេធី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ជា ផល្គុន និងមានកូនប្រុសស្រី ៥ នាក់។


ដឹកនាំខេត្តព្រៃវែង
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលព្រៃវែងបានថ្លែងថា លោក ជា សុមេធី មានស្រុកកំណើតនៅខេត្តព្រៃវែង ក្នុងដែនដីដែលលោកគ្រប់គ្រង។
លោក សុខ ឥសាន ជឿជាក់ថាក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំថ្មីវ័យក្មេងរូបនេះ នឹងនាំមកការផ្លាស់ប្តូររីកចម្រើនសម្រាប់ខេត្តព្រៃវែងដែលពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


