Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ស្នើឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL វិនិយោគលើការផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL វិនិយោគលើការផលិតក្រដាស និងជីសរីរាង្គនៅកម្ពុជា ដែលជាផលិត និងសម្ភារៈចាំបាច់ និងមានកំពុងមានតម្រូវការច្រើនជាលំដាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL ដែលជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៦ ខែសីហានេះ។

នៅក្នុងឱកាសនោ លោក កសាក់ ឆៃរ៉ាមីសាក់ បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសរាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។ លើសពីនេះទៀត ប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោ នូវអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង និងអាហារូបករណ៍សម្រាប់ថ្នាក់បច្ចេកទេសចំនួន ១០កន្លែងផងដែរ។

លោក កសាក់ ឆៃរ៉ាមីសាក់ បា​ន​ជម្រាបជូនសម្ដេចតេជោបន្តថា រាល់ការចំណាយលើហារូបករណ៍ទាំងនោះ គឺលោកជាអ្នកផ្គត់ផ្គង់ទាំងអស់។ លោកក៏បានជម្រាបជូនដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ គឺដើម្បីស្វែងរកសក្ដានុពលវិនិយោគបន្ថែមនៅកម្ពុជាដែរ ហើយប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL រូបនេះ ក៏ស្នើសុំអនុសាសន៍ពីសម្ដេចតេជោ អំពីវិស័យដែលលោកអាចវិនិយោគបាន។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនលោក កសាក់ ឆៃរ៉ាមីសាក់ ដែលបានសម្ដែងការអបអរសាទរ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ហើយក៏សូមអរគុណដល់លោក ដែលបានផ្ដល់អាហារូបករណ៍ជូនសម្ដេច ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោក កសាក់ ឆៃរ៉ាមីសាក់ ជួបពិភាក្សាជាមួយលោក សុខ ចិន្ដាសោភា​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពាក់ព័ន្ធនឹងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែម។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់អនុសាសន៍ដល់លោក កសាក់ ឆៃរ៉ាមីសាក់ ឲ្យពិនិត្យពិចារណា ធ្វើការវិនិយោគលើការផលិតក្រដាសនៅកម្ពុជា ពីព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយកំពុងមានការកើនឡើងជាលំដាប់។ សម្ដេចតេជោ ក៏ស្នើឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន CP ALL ពិនិត្យមើលលើការបង្កើតរោងចក្រជីសរីរាង្គនៅកម្ពុជាផងដែរ ពីព្រោះជីសរីរាង្គជាជីមួយ ដែលអាចប្រើប្រាស់នៅក្នុងការដាំដុះដំណាំ និងអាចឲ្យដំណាំលូតលាស់បានល្អ ហើយធ្វើឲ្យគុណភាពដំណាំមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពថែមទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម