Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខណ្ឌទ័ព

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ្ឌកងទ័ព។ សម្តេច ប្រតិកម្មបែបនេះ ក្រោយលោក សាន ប៊ុនធឿន ប្រើកាយវិកាយ ពាក្យសំដីមិនសមរម្យនៅក្នុងវីដេអូរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ បានសរសេរនៅលើទំព័រផេកហ្វេសប៊ុនផ្លូវការដូច្នេះថា «ចរិតពាលរបស់ សាន ប៊ុនធឿនប្រាកដជា​មិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់សាន ប៊ុនធឿន និងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បី សាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារ ក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណា​មួយកើតឡើង​ថ្ងៃនេះ ខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខណ្ឌកងទ័ព»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម