សេដ្ឋកិច្ច
មីយ៉ាន់ម៉ា កើបលុយវាល់លានដុល្លារពីការលក់ឧស្ម័ន
យោងតាមកាសែត Global New Light of Myanmar បានរាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាកើបលុយចំនួន ៨០០ លានដុល្លារពីការលក់ឧស្ម័នធម្មជាតិភាគច្រើនទៅកាន់ប្រទេសចិន និងប្រទេសថៃនៅចន្លោះខែមេសាដល់ខែកក្កដា ។

ក្រសួងពាណិជ្ជកម្មដែលគ្រប់គ្រងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថា ឧស្ម័នធម្មជាតិចំនួន ៧៧.៨៩ លានគីឡូលីត្រត្រូវបាននាំចេញតាមបំពង់បង្ហូរឧស្ម័នក្នុងរយៈពេល ៤ ខែ ដែលភាគច្រើនបានមកពីគម្រោងចំនួន ៤ គឺ គម្រោងខួងរ៉ែ Yadana, Yedagun, Shwe និង Zawtika ។
ចំណោមក្រុមហ៊ុនខួងរ៉ែទាំងបួនក្នុងនោះមាន ៣ ក្រុមហ៊ុនទៅហើយដូចជា Yadana, Yetagun និង Zawtika បានផលិត និងនាំចេញឧស្ម័នធម្មជាតិទៅក្រុមហ៊ុន PTT Exploration and Production Pcl (PTTEP) របស់ប្រទេសថៃ ខណៈមីយ៉ាន់ម៉ាមានប្រហែល ១៤ ភាគរយនៃតម្រូវការឧស្ម័នធម្មជាតិរបស់ប្រទេសថៃ ។

ចំណែកក្រុមហ៊ុនផលិតប្រេង Chevron Corp និង TotalEnergies ក្នុងខែមករាបានដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន ប៉ុន្តែក្រោយមកនៅខែឧសភា ក្រុមហ៊ុន PTTEP បានប្រកាសនឹងទទួលយកប្រតិបត្តិការលើគម្រោងខួងរ៉ែ Yadana ជំនួសក្រុមហ៊ុន TotalEnergies ដែលបានប្រកាសចាកចេញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក ប្រាយុទ្ធ ចាន់អូចា គោរពការសម្រេចរបស់តុលាការធម្មនុញ្ញ និងទៅអង្គុយកន្លែងតំណែងចាស់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


