ជីវិតកម្សាន្ដ
តារាប្រុសពីរដួង ហ៊ានសាក់រូបគូស្នេហ៍បញ្ជាក់ក្តីស្មោះឥតប្រែប្រួល
សិល្បៈនៃការសាក់រូបនៅលើរាងកាយព្រោះតែការស្រលាញ់ ឬជាការតុបតែងខ្លួនបន្ថែមភាពទាក់ទាញមួយកម្រិតទៀត។ ដោយឡែកសិល្បករមួយចំនួន ក្រៅពីសាក់រូបបញ្ជាក់ពីក្តីស្រឡាញ់ និងហ៊ានលះបង់អ្វីៗគ្រប់យ៉ាងចំពោះគូស្នេហ៍របស់ខ្លួន។

១.តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត
តារាចម្រៀងរ៉េប លោក G-Devith ដែលមានឈ្មោះបោះសំឡេងនៅក្នុងរង្វង់សិល្បៈ និងមានការគាំទ្រពីសំណាក់មនុស្សទូទៅជាពិសេសយុវវ័យសម័យថ្មី។ លោក G-Devith ដែលអ្នកគាំទ្របានដឹងថាមានទំនាក់ទំនងជាមួយកញ្ញាទេព បូព្រឹក្ស លោកបានសាក់រូបនៅលើស្មាផ្ទាល់ ដើម្បីបញ្ជាក់ពីក្តីស្រលាញ់កាន់តែខ្លាំងលើកញ្ញាទេព បូព្រឹក្ស បើទោះជា គូស្នេហ៏មួយគូរនេះមិនទាន់រៀបការក៏ដោយ តែក្តីស្រលាញ់អ្នកទាំងពីរហាក់មានភាពផ្អែមល្ហែមដាក់គ្នាគួរឲ្យគត់សម្គាល់។

២.តារាសម្តែង លោក ថមមី
តារាសម្តែងប្រុសលោក ថមមី បានចាប់ដៃជាមួយតារាចម្រៀងស្រីអ្នកនាង សួស វីស្សា ក៏ទទួលបានរង្វាន់កូនស្រីម្នាក់យ៉ាងគួរឲ្យស្រលាញ់។ ក្នុងនោះគេសង្កេតឃើញថា ចំពោះក្តីស្រលាញ់ដែលលោកថមមីមានទៅកាន់ភរិយាធំយ៉ាងណានោះទេ រហូតដល់សាក់រូបប្រពន្ធនៅលើដើមទ្រូងខាងស្តាំទៀតផង ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំង។ រហូតមកដល់ពេលនេះ ប្តីប្រពន្ធមួយគួរនេះហាក់បង្ហាញភាពផ្អែមល្អែមជាមួយគ្នាកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។


បច្ចុប្បន្ននេះក្រៅពីតារាក្នុងរង្វង់សិល្បៈ គេសង្កេតឃើញថាក៏មានយុវ័យមួយចំនួនបានសាក់រូបគូស្នេហ៏លើរាងកាយក្នុងន័យបញ្ជាក់ពីក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក។ ក៏មានមួយចំនួនសាក់ក្នុងរូបភាពលម្អរាងកាយតាមចំណូលចិត្តតែប៉ុណ្ណោះ៕
ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ