កីឡា
ការងារបដិសណ្ឋារកិច្ចរៀបចំរួចរាល់សម្រាប់ស៊ីហ្គេម២០២៣នៅតែការអនុវត្ត
គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានរៀបចំការងាររបស់ខ្លួនស្ទើររួចរាល់ទាំងស្រុង និងរង់ចាំតែការអនុវត្តប៉ុណ្ណោះ។
កាលពីព្រឹកថ្ងៃសុក្រ ទី២ ខែកញ្ញានេះ គណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំអចិន្ត្រៃយ៍អំពីការងាររបស់គណៈកម្មការជំនាញ និងបដិសណ្ឋារកិច្ច ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ កិច្ចប្រជុំនេះផ្តោតសំខាន់លើតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ពិធីការ និងបដិសណ្ឋារកិច្ច ពីព្រោះពិធីការជាអ្នកនាំមុខគេក្នុងការជួប និងទទួលភ្ញៀវ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ថា ដើម្បីស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីថា ការឈ្នះ ចាញ់ជារឿងមួយ ប៉ុន្តែអ្វីដែលសំខាន់ក្នុងនាមជាម្ចាស់ផ្ទះត្រូវធ្វើបដិសណ្ឋារកិច្ច និងទទួលរៀបចំការទទួលភ្ញៀវប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះកិច្ចប្រជុំបានផ្តោតលើអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ និងបានពង្រឹងសមត្ថភាពការងាររបស់គណៈកម្មការពិធីការ។
កិច្ចប្រជុំបានឯកភាពគ្នាលើគោលការណ៍រួមថា តើភារកិច្ច តួនាទី និងការងារអ្វីខ្លះដែលដែលទទួលខុសត្រូវផ្ទាល់របស់គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច ហើយការងារអ្វីដែលត្រូវសហការជាមួយគណៈកម្មការផ្សេងៗទៀត។ ភារកិច្ចសំខាន់បំផុតគឺការទទួលភ្ញៀវត្រូវមានរបៀបវារៈត្រឹមត្រូវ ពិធីការច្បាស់លាស់ និងមានលក្ខណៈពិសេសស្របតាមពិធីការកីឡា និងពិធីការជាតិ។

ឯកឧត្តមមានប្រសាសន៍ថា ៖««ការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវនេះបានធ្វើឲ្យគណៈកម្មការទាំងអស់ត្រៀមលក្ខណៈធ្វើផែនការលំអិត មានភារកិច្ចហើយ ធ្វើផែនការលំអិត លើកជាគម្រោង។ អ្វីដែលនៅសេសសល់គឺបានសម្រេចនៅក្នុងអង្គប្រជុំភាគច្រើនហើយ នៅតែការទទួល និងអនុវត្តតែប៉ុណ្ណោះ ពីព្រោះផែនការមាន តួនាទីភារកិច្ចមានអស់ហើយ ថ្ងៃណាធ្វើអ្វី ពេលណាធ្វើអ្វី។ កាលវិភាគ កាលបរិច្ឆេទ មុខងារការងារមានអស់ហើយ ដូច្នេះអ្វីដែលសំខាន់នៅតែការអនុវត្តតែប៉ុណ្ណោះ»៕

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលជាប្រវត្តិសាស្ត្រលើកដំបូងនៅប្រទេសកម្ពុជាគ្រោងនឹងបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


