ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ផ្តល់គន្លឹះដល់ លីម តិចម៉េង ថាការដឹងគុណ គឺជាគុណធម៌សេចក្តីល្អ និងជាពន្លឺបំភ្លឺ
បន្ទាប់ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលកន្លះឆ្នាំ ទីបំផុតកាលពីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនោះកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានរកឃើញម្ចាស់ជយលាភីដែលឈ្នះពាន់រង្វាន់ គឺកំលោះតូច លីម តិចម៉េង មកពីដែនដីខេត្តកំពង់ចាម។

ស្របពេលជាមួយគ្នានៃដំណឹងដ៏រំភើបនិងរីករាយនេះដែរ ភ្លាមៗនោះគេឃើញមានទស្សនិកជន និងអ្នកគាំទ្រកំលោះតូច តិច ម៉េងយ៉ាងច្រើនលើសលប់បានសម្តែងការចូលរួមអបអរសាទរដល់ម្ចាស់ពានរូបនេះ។ នៅក្នុងនោះដែរម្ចាស់ជយលាភី លីម តិចម៉េង ក៏ទទួលបានការសរសើរមិនដាច់ពីមាត់ជុំវិញទេពកោសល្យនិងសមត្ថភាពសិល្បៈដែលអំណោយផលពីធម្មជាតិ។

ទន្ទឹមគ្នានេះដែរតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ពេលឃើញទង្វើដ៏ល្អរបស់ម្ចាស់ពាន លីម តិចម៉េង លោកក៏បានចូលទៅខមមិនដោយការសរសើរ និងផ្តល់ជាដំបូន្មានខ្លះៗដល់ម្ចាស់ជយលាភីរូបនេះចំពោះទឹកចិត្តដ៏ល្អរបស់ ទិចម៉េង ដែលបង្ហាញចំពោះអ្នកមានគុណរបស់ខ្លួន ៣ រូបលើវិថីសិល្បៈ។

តារាចម្រៀងរូបសង្ហាលោក ណុប បាយ៉ារិទ្ធបានលើកឡើងជាយោបល់ថា «ល្អណាស់ប្អូនការដឹងគុណ គឺជាគុណធម៌ដែលមិនអាចកាត់ថ្លៃគ្មានថ្ងៃស្រយុតមនុស្ស ដែលយកអាសាយើងពេលពិបាក គឺជាមនុស្សដែលមានគុណបំណាច់លើយើងសេចក្តីល្អ និងជាពន្លឺបំភ្លឺប្អូនជារៀងរហូត»។

ឆ្លើយតបការលើកឡើងនេះ លីម តិចម៉េង បានតបកាន់លោក ណុប បាយ៉ារិទ្ធ វិញថា«អរគុណបងដូចគ្នាណា៎បងប្រុស បងក៏ជាគ្រូម្នាក់របស់ប្អូនដែរ គឺជារៀងរហូត»។ ដោយឃើញបែបនេះ លោក តិចម៉េង បាននិយាយទៀតថា អរគុណប្អូនទុកត្រឹមជាបងប្រុសបងសប្បាយចិត្តណាស់ហើយ កុំគិតដល់គ្រូអី ព្រោះបងពិតជាអត់បានជួយបង្ហាត់បង្រៀនអ្វីដល់ប្អូនក្រៅអំពីការចែករំលែកបទពិសោធន៍កែលំអ ជំរុញទឹកចិត្តតាមរយៈការផ្តល់យោបល់ទេ។

លោកបន្ថែមថា ដូច្នេះជាបងប្រុសម្នាក់ឃើញប្អូនបានល្អបានពូកែបានជោគជ័យបងរំភើបចិត្ត និង មានមោទកភាពចំពោះប្អូនណាស់។ ពិសេសឃើញប្អូនមានអត្តចរិតល្អមានសម្ដីសំដៅប្រកបដោយការគិត ពិចារណារាល់ការនិយាយដឹងអ្វីគួរមិនគួរសមមិនសមពិសេសរស់ឱ្យមានគុណធម៌ គឺបងសប្បាយចិត្តពន់ពេកណាស់ហើយក៏ជឿថា អ្នកគាំទ្ររបស់ប្អូនក៏ដូចជាមហាជនទូទាំងប្រទេសគាត់ និងញញឹមសប្បាយចិត្តដោយសមបំណងដែលគាត់ចង់បាន៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


