Connect with us

ព័ត៌មានជាតិ

លោក សុខ រ៉ាដែន ៖ កសិដ្ឋានចិញ្ចឹមត្រីធំៗពីរ​ផ្អាកដំណើរការព្រោះខ្វះទីផ្សារលក់ចេញ

បានផុស

នៅ

កសិដ្ឋានចិញ្ចឹមត្រីធំៗចំនួនពីរ នៅស្រុកកំពង់ថ្ម ខេត្តកំពង់ធំ បានផ្អាកដំណើរការចិញ្ចឹម ដោយសារខ្វះទីផ្សារ ខណៈដែលតម្លៃចំណីឡើងថ្លៃខ្ពស់។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាសមាគមវារីវប្បករកម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីថា ការចិញ្ចឹមត្រីបច្ចុប្បន្នមាន​ការរអាក់រអូលច្រើន ទីផ្សារចង្អៀត និងចំណីឡើងថ្លៃ នាំឱ្យអ្នកចិញ្ចឹមបោះបង់ជាបន្តបន្ទាប់ និងអ្នកខ្លះក៏កាត់បន្ថយ​ការចិញ្ចឹមជាដើម។

លោកបន្តដូច្នេះថា «វត្ថុធាតុដើមមានតម្លៃខ្ពស់ ទីផ្សារទាប ធ្វើឱ្យសង្វាក់ផលិតកម្មនៃការផលិតរអាក់រអួល កសិករកាត់បន្ថយការចិញ្ចឹមច្រើន អ្នកខ្លះទៀត ក៏ឈប់ចិញ្ចឹមជាដើម។ ជាក់ស្តែងកសិដ្ឋានចិញ្ចឹមត្រីធំៗចំនួនពីរទី​តាំងសរុប​លើផ្ទៃដីមានទំហំជាង ១០០ហិកតា នៅស្ទឹងជីនិត ស្រុកកំពង់ថ្ម បានផ្អាកការចិញ្ចឹម ដោយសារ​បញ្ហាខ្វះទីផ្សារនេះ»។

លោកបានបន្ថែមថា កសិករ មានការត្អូញត្អែរអំពីចំនួននៃការទិញធ្លាក់ចុះ ដោយសារការហូរចូលត្រីពីក្រៅប្រទេស ដែលមានតម្លៃធូរថ្លៃ បង្កជាវិបត្តិដល់អ្នកចិញ្ចឹមក្នុងស្រុក។

ប្រធានសមាគមរូបនេះ បានគូសបញ្ជាក់ថា ដើម្បីឱ្យវិស័យចិញ្ចឹមត្រី ក្នុងស្រុករីកចម្រើន, ទី១ ត្រូវផលិតពូជខ្លួនឯង, ទី២ ទាក់ទាញអ្នកវិនិយោគឱ្យមកផលិតចំណីនៅក្នុងស្រុក, ទី៣ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹក ត្រូវរៀបចំឱ្យបានត្រឹមត្រូវ ពិសេសភ្លើងគួរបញ្ចុះតម្លៃ និងត្រូវត្រួតពិនិត្យពន្ធនាំចូល ឱ្យបានច្បាស់លាស់ ជាពិសេសលើគុណភាព ទើបយើងអាច​ប្រកួត​ប្រជែងទីផ្សារបាន។ លោកសង្កត់ធ្ងន់ថា ត្រីនាំចូលគឺមិនសូវមានគុណភាពល្អនោះទេ ពោលគឺសម្បកក្រៅមើល​ទៅដូចគ្នា តែសាច់ខាងក្នុងអាចមានសាធាតុថ្នាំហាមឃាត់ និងមេរោគ​ បង្កផលប៉ះពាល់សុខភាពដល់អ្នកបរិភោគ។

ដោយឡែក ការចិញ្ចឹមក្នុងស្រុក គឺមានគុណភាពស្តង់ដារច្បាស់លាស់ និងសុវត្ថិភាពខ្ពស់។ លោកថា ការចិញ្ចឹមក្នុង​ស្រុក គឺមិនមានសារធាតុអ័រម៉ូន ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានឡើយ។

ពាក់ព័ន្ធនឹងបញ្ហាទីផ្សារនេះ កសិករ ចាប់ផ្តើមបាក់ទឹកចិត្តក្នុងការចិញ្ចឹម ដោយសារ មិនមានការត្រូតពិនិត្យការនាំចូល ពិបាកក្នុងការប្រកួតប្រជែងលើតម្លៃ ប្រមូលផលបានខ្វះទីផ្សារ អស់ដើមទុនសម្រាប់ចិញ្ចឹមបន្តទៀត។​

បើតាមលោក សុខ រ៉ាដែន វារីវប្បករនៅកម្ពុជា អាចចិញ្ចឹមត្រីមានគុណភាពល្អ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បាន១០០ភាគរយ និងអាចសល់ត្រីសម្រាប់នាំចេញទៀតផង ប្រសិនបើមានការទប់ស្កាត់ការនាំចូលបានទាំងស្រុង។

បច្ចុប្បន្ន វារីវប្បករក្នុងស្រុកភាគច្រើន មានចិញ្ចឹមត្រី ដូចជា ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ ត្រីឆ្ពិន ត្រីពោ ត្រីទីឡាបព្យា​ជាដើម។ ចំណែកតម្លៃត្រីប្រាទិញចេញពីកន្លែងចិញ្ចឹម ១គីឡូ ៤១០០រៀល និងត្រីដទៃទៀត មានតម្លៃប្រហាក់ប្រហែល​គ្នានេះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១០ នាទីutes មុន

Rihanna និងតារារ៉ុក A$AP ក្លាយជាគូស្នេហ៍លេចធ្លោជាងគេ ក្នុងកម្មវិធី Met Gala 2025

KPT+២៤ នាទីutes មុន

មូលហេតុពិតនាំឲ្យ ស៊ុយអែត ​ស្ថិត​ក្នុង​ប្រទេស​​មាន​​សុភមង្គល​​​លើ​​លោកក្នុង​ឆ្នាំ ២០២៥

សុខភាព៣១ នាទីutes មុន

អ្នកជំនាញសុខភាព ប្រាប់ពីមូលហេតុទូទៅ ៦យ៉ាង ដែលមនុស្សអាចឆាប់ស្លាប់ក្រោយចូលវ័យ ៦០ឆ្នាំ

ព័ត៌មានជាតិ៣៨ នាទីutes មុន

សភាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី ចុះ MoU បង្កើតក្របខ័ណ្ឌលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

​ភ្លៀង​​​ខ្លាំង​​បណ្តាល​ឲ្យ​ជន់លិច​ផ្លូវ​នៅ​រដ្ឋធានី​​បាងកក​និង​​ខេត្ត​ជុំវិញ​មួយចំនួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម៦ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានជាតិ២៤ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម