Connect with us

ព័ត៌មានជាតិ

សមាគមវារីវប្បករណែនាំបន្ទាន់ដល់អ្នកចិញ្ចឹមត្រីដើម្បីកុំឱ្យត្រីងាប់នៅរដូវនេះ

បានផុស

នៅ

ក្រោយពីសង្កេតឃើញ ភាពមិនប្រក្រតីកើតឡើងទៅលើត្រីរបស់អ្នកចិញ្ចឹមមួយចំនួន សមាគមវារីវប្បករ កម្ពុជា បានចេញសារជាបន្ទាន់ ដើម្បីណែនាំដល់អ្នកចិញ្ចឹមជៀសផុតពីការខាតបង់ដោយសារត្រីងាប់នៅរដូវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា នៅពេលស៊ីតុណ្ហភាពចុះត្រជាក់ វាអាចបណ្តាលឱ្យត្រីចិញ្ចឹមមាន​សភាពខុសប្រក្រតី ដែលធ្វើឱ្យភាពស៊ាំធ្លាក់ចុះ និងមិនសូវស៊ីចំណី ហើយក៏ងាយរងនូវការវាយ​ប្រហារពី​មេរោគផ្សេងៗទៀតផង។

បើតាមសមាគមបានសង្កត់ធ្ងន់ថា« ប្រសិនបើលោកអ្នកសង្កេតឃើញថា ត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការឱ្យចំណីបណ្ដោះអាសន្ន និងបង្កើនឱ្យមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកឱ្យមានចលនាដូចជា​ប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម »។

យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កម្រិតនីទ្រីត (NO2) ព្រោះថា ពេលសីតុណ្ហភាពចុះ​ត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត( NO2) កើនឡើង។

លើសពីនេះទៀត អ្នកចិញ្ចឹម អាចពិនិត្យស្រកីត្រី ដែលជិតងាប់ ឬងាប់ហើយនោះ វាអាចនឹងមានពណ៌ជាំក្រម៉ៅ ឬឈាមជ្រូកក្រម៉ៅ ប្រសិនបើស្រកីត្រីមានពណ៌បែបនេះ លោកអ្នកអាចប្រើអំបិលដើម្បីការពារកុំឱ្យសារជាតិ នីទ្រីតចូលក្នុងឈាមរបស់ត្រី អាចបណ្ដាលឱ្យត្រីងាប់ជាបន្តបន្ទាប់។

សមាគមវារីវប្បករកម្ពុជា ជំរុញឱ្យអ្នកចិញ្ចឹមអនុវត្តតាមការណែនាំខាងលើ ដើម្បីឱ្យត្រីចិញ្ចឹមទាំងអស់មានសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម