ព័ត៌មានជាតិ
សមាគមវារីវប្បករកម្ពុជាស្នើក្រសួងពាក់ព័ន្ធរឹតបន្តឹងត្រីនាំចូលដើម្បីជួយដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក
សមាគមវារីវប្បករនៅកម្ពុជាបានស្នើដល់រាជរដ្ឋាភិបាលបន្តរឹតបន្តឹងការគ្រប់គ្រងត្រីនាំចូលពីប្រទេសវៀតណាមឲ្យបានម៉ឺងម៉ាត់ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់អ្នកចិញ្ចឹមត្រីក្នុងស្រុក។ ការស្នើសុំនេះបានធ្វើឡើង បន្ទាប់ពីអ្នកចិញ្ចឹមត្រីក្នុងស្រុកមានការសល់ត្រីជាង១ម៉ឺនតោនកកស្ទះលក់មិនចេញ ដោយសារបញ្ហាជំងឺកូវីដ១៩ និងការនាំចូលត្រីពីប្រទេសវៀតណាមខ្លះមិនបានបង់ពន្ធត្រឹមត្រូវ។

លោក ឡែមផូរ សុថាវរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣ឧសភានេះថា «ការដែលត្រីនៅក្នុងស្រុកយើងចាលនេះមានពី ទី១ដោយសារស្រុកយើងមានជំងឺកូវីដ១៩ភោជនីយដ្ឋានមួយចំនួនបានបិទ ព្រមទាំងពិធីនានាដូចជាបុណ្យទាន ការរៀបអាពាហ៍ពិពាហ៍ បានផ្អាកធ្លាក់ចុះសល់អ្នកហូបធម្មតា ទី២មានការនាំចូលមកទៀតដែលមានការនាំចូលត្រឹមត្រូវនិងមិនត្រឹមត្រូវធ្វើឲ្យត្រីចាល។
ប្រសិនបើនាំចូលមានការបង់ពន្ធត្រឹមត្រូវបង់ពន្ធ១០០ភាគរយអត់មានគេចពន្ធតម្លៃត្រីវៀតណាមមានតម្លៃប្រហាក់ប្រហែលយើងដែរ។ អីចឹងអាជីវកររកស៊ីនាំចូលត្រីឈប់រកស៊ីនាំចូលត្រីនាំឲ្យពិបាកខាតកំលាំងគាត់នឹងចាប់ពីត្រីនៅស្រះយើងវិញយកទៅលក់ងាយស្រួលជាង»។

លោកបានបន្តថា កាលណានាំចូលថោកជាងឈ្មួញធំនាំចូលពីវៀតណាមមកដាក់ក្នុងយឿត្រីហើយ ឈ្មួញតូចៗ យកពីយឿទៅចែកចាយតាមទីផ្សារតាមកញ្ច្រែង។ បើចាប់ត្រីតាមស្រះថ្លៃជាងហើយលំបាកដើរចាប់ទៀត ដូចនេះការនាំចូលនេះបានប៉ះពាល់ខ្លាំងដល់អ្នកចិញ្ចឹមត្រីយើង។ តម្លៃត្រីប្រាក្នុងស្រុកដែលលក់លើទីផ្សារប្រមាណ ៩០០០រៀល និងត្រីឆ្ពោមានតម្លៃជាង១ម៉ឺន៥ពាន់ទៅ១ម៉ឺន៨ពាន់រៀល ខណៈត្រីនាំចូលពីវៀតណាមតម្លៃទាបជាងត្រីក្នុងស្រុកដល់ទៅ៣០០០រៀល។
កន្លងមកសមាគមបានស្នើសុំឲ្យវៀតណាមផ្អាកការនាំចូលមួយរយៈ វៀតណាមបានសរសេរលិខិតប្តឹងយើងកុំឲ្យបិទឲ្យបើកឡើងវិញ។ ប៉ុន្តែយើងក៏មិនថាអ្វីដែរបើកក៏បើកចុះតែសូមឲ្យបង់ពន្ធនិងបំពេញបែបបទត្រឹមត្រូវអីចឹងតែប៉ុណ្ណឹងទេ។

លោកបានបញ្ជាក់ថា «ខ្ញុំសូមស្នើដល់ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តរិតបន្តឹងការគ្រប់គ្រង់ត្រីនាំចូលឱ្យបានម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការជាក់លាក់ដូចជាកំណត់ចំនួនកូតានាំចូលឱ្យបានច្បាស់លាស់ និងជំរុញឱ្យការនាំត្រីមានការបង់ពន្ធពិតប្រាកដ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងហានិភ័យរបស់វារីវប្បករនៅកម្ពុជា»។
ដោយសារតែបញ្ហាទីផ្សារ អ្នកចិញ្ចឹមត្រីមួយចំនួនដែលចាប់ត្រីពីស្រះអស់មានការរារែកជាខ្លាំងក្នុងរៀបចំផែនការដាក់កូនត្រីចិញ្ចឹមបន្តទៀត ដោយសារតែកន្លងមកអ្នកចិញ្ចឹមបានលក់ត្រីចេញពីស្រះតម្លៃទាបជាងថ្លៃដើមផលិត។ បើតាមសមាគម គិតមកដល់ដើមខែឧសភានេះត្រីចំនួនប្រមាណជាង១ម៉ឺនតោនកំពុងកកស្ទះនៅក្នុងស្រះ មិនអាចចេញលក់បានដោយសារគ្មានទីផ្សារសម្រាប់លក់ចេញ បើទោះបីជាក្នុងអំឡុងពេលបិទខ្ចប់នៅរាជធានីភ្នំពេញនេះ គេសង្កេតឃើញមានតម្រូវការត្រីក៏ដោយ។

ត្រីដែលត្រូវសល់ពេលចាប់លក់រួមមាន ត្រីប្រាចំនួន ៧២៥៩តោន, ត្រីឆ្តោ ចំនួន ១៨៥៨តោន, ត្រីពោ ចំនួន ៨៩៣តោន, ត្រីអណ្តែង ចំនួន ១៥៥តោន, ត្រីប្រភេទដទៃទៀតដូចាំ ឆ្ពិន ទីឡាព្យ៉ា ក្រាញ់ ត្រីធម្មជាតិ១៩១តោន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម៨ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


