សុខភាព
អ្នកមានជំងឺទឹកនោមផ្អែម អាចញ៉ាំតែខ្មៅ ឬតែបៃតងបានអត់?
តែទាំងពីរប្រភេទមិនថា តែខ្មៅ ឬតែបៃតង គឺសុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាព ក្នុងនោះជួយការពារជំងឺមហារីក ជំងឺវង្វេងតាមវ័យ និងរួមចំណែកការពារពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។
ជំងឺទឹកនោមផ្អែមប្រភេទ២ កើតឡើងបណ្ដាលមកពី កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលអ័រម៉ូនអាំងស៊ុយលីន មិនអាចរំញោចសរីរាង្គកាយទាញយកជាតិស្ករទាំងនោះទៅប្រើប្រាស់ការបាន ទើបបង្កឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២។
ការសិក្សាមួយធ្វើឡើងនៅប្រទេសជប៉ុនបានបង្ហាញថា ផឹកតែជាប្រចាំថ្ងៃយ៉ាងហោច៦ពែង ជួយកាត់បន្ថយឱកាស នៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ដល់ទៅ ៣៣% តិចជាងអ្នកដែលផឹកតែតិចជាងមួយពែងក្នុងមួយសប្ដាហ៍។ របាយការណ៍សិក្សាស្រដៀងគ្នានៅប្រទេសតៃវ៉ាន់ ក៏បញ្ជាក់ដែរថា អ្នកដែលនិយមផឹកតែបៃតងជាប្រចាំអស់រយៈពេញ ១ទសវត្សរ៍អាចកាត់បន្ថយការប្រឈមឡើងជាតិខ្លាញ់ និង កើតជំងឺទឹកនោមផ្អែម តិចជាង អ្នកមិនបានផឹក។ ជាក់ស្ដែងណាស់តែបៃតង ១ពែងចំណុះ ២០០មីល្លីលីត្រ មានផ្ទុកសារធាតុ Polyphenols ចន្លោះពី ១៧ ទៅដល់ ១៤០ មិល្លីក្រាម ដែលបញ្ជាក់បានថា តែបៃតងជាប្រភពផ្ដល់សារធាតុមួយប្រភេទនេះ។
អ្នកស្រីវេជ្ជបណ្ឌិត Suzanne Steinbaum ឯកទេសជំងឺបេះដូង មានប្រសាសន៍ថា ការជ្រើសតែញ៉ាំជាប្រចាំថ្ងៃ ពិសេសតែបៃតង គឺជាមធ្យោបាយល្អ បញ្ចុះជាតិស្ករ និង កាត់បន្ថយការវិវត្ដជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំតែបៃតងនៅពេលព្រឹកឲ្យបានជាប្រចាំ ដោយមិនដាក់ស្ករ ឬទឹកដោះគោ។
អត្ថប្រយោជន៍នោះគឺថា នៅក្នុងតែមានផ្ទុកសារធាតុ Polyphenols ច្រើនដែលសារធាតុនេះ មានមុខងារជួយប្រឆាំងអុកស៊ីតកម្ម។ Polyphenols ដែលរកឃើញមាននៅក្នុងរុក្ខជាតិអាចកាត់បន្ថយស្ដ្រេស ជួយពង្រីកសរសៃឈាមបេះដូង សម្រួលចរន្ដឈាមដំណើការល្អ កាត់បន្ថយការឡើងសម្ពាធឈាម ការពារកំណកឈាម និង កាត់បន្ថយកូលេស្ដេរ៉ូល ដែលអត្ថប្រយោជន៍ទាំងនេះល្អសម្រាប់សុខភាពបេះដូង និងទឹកនោមផ្អែមប្រភេទ២៕
ចុចអាន៖បាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម មានរោគសញ្ញាអ្វីខ្លះ?
ចុចអាន៖អ្នកចូលចិត្តពិសាតែខ្មៅ កុំបោះចោលកាក អាចមានប្រយោជន៍ច្រើន ដែលយើងអត់ដឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ