ជីវិតកម្សាន្ដ
នាយព្រីង ត្រូវកាត់ជេីង ដោយសារទទួលទានភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃ
តារាកំប្លែង នាយព្រីង ទុំ បានទម្លាយមូលហេតុចម្បងតែមួយគត់ ដែលនាំឱ្យលោកកេីតជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ រហូតឈានដល់ដំណាក់កាលកាត់ជេីងឆ្វេងចោល គឺដោយសារតែទទួលទានភេសជ្ជៈប៉ូវកម្លាំង (Energy Drink) ជារៀងរាល់ថ្ងៃ។ លោកបានបញ្ជាក់មូលហេតុមួយនេះ ទៅកាន់លោក សាវិន ហ្វីលីព នៅក្នុងកម្មវិធីជីវិតតារា។

តារាកំប្លែងជើងចាស់ និងជាតួអង្គយក្សល្ខោនបាសាក់ នាយ ព្រីង ទុំ កាលពីថ្មីៗនេះ ទើបតែត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យ បន្ទាប់ពីស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកធ្វើទុក្ខខ្លាំង រហូតឈានដល់ការវះកាត់ជើងឆ្វេងម្ខាងចោល។
បើតាមលោក ជី ចំណាប់ ដែលត្រូវជាកូនប្រុសតារាកំប្លែងនាយ ព្រីង ទុំ កាលពីពេលកន្លងទៅថ្មីៗនេះ ក៏ធ្លាប់បានប្រាប់ពីស្ថានភាពជំងឺរបស់ឪពុកខ្លួនដែរថា នាយ ព្រីង ទុំ មានជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម លើសឈាម ឡើងអាស៊ីដ ហើយធ្វើទុក្ខខ្លាំងរហូតដំបៅជើងរលួយ ដែលក្រុមគ្រូពេទ្យតម្រូវឱ្យកាត់ជើងមួយចំហៀងក្រោមជង្គង់បន្តិច។
សូមរំលឹកថា នាយ ព្រីង ទុំ ជាតារាកំប្លែងជើងចាស់មួយរូប ដែលតែងធ្លាប់តែបង្ហាញវត្តមានសម្តែងជាញឹកញាប់ជាមួយក្រុមកំប្លែងនាយ កុយ និងនាយ ក្រឹម ខណៈកន្លងមក លោកក៏ធ្លាប់បានចូលសម្តែងនៅក្នុងកម្មវិធី “សំណើចចុងសប្តាហ៍” របស់ស្ថានីយទូរទស្សន៍បាយ័ន និងធ្លាប់សម្តែងក្នុងវង់ល្ខោនមួយរូបផងដែរ។ យ៉ាងណា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេក៏ពុំដែលបានឃើញលោកបង្ហាញមុខមាត់ ក្នុងអាជីពជាតារាកំប្លែងនោះដែរ។
ដោយឡែក ចំពោះស្ថានភាពជំងឺរបស់លោកបច្ចុប្បន្ន ថ្វីបើមានភាពល្អប្រសើរវិញក៏ពិតមែន ប៉ុន្តែជីវភាពតារារូបនេះ ក៏មានការខ្វះខាត និងគ្មានថវិកាដើម្បីទិញរទេះរុញនោះឡើយ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


