ព័ត៌មានអន្ដរជាតិ
ស្រទាប់ទឹកកកលើភ្នំរបស់ប្រទេសមួយនៅ អឺរ៉ុប នឹងរលាយបាត់ទាំងស្រុង
បើយោងតាមសមាគមអ្នកជិះស្គីបានឲ្យដឹងថា ស្រទាប់ទឹកកកដ៏ក្រាស់ដែលគ្របដណ្តប់លើភ្នំប្រទេសស្វីសអស់ជាច្រើនសតវត្ស នឹងរលាយបាត់ទាំងស្រុងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ។
បន្ទាប់ពីរដូវរងាកន្លងទៅ, រលកកម្ដៅនៅរដូវក្តៅដែលកំពុងវាយលុកទ្វីបអឺរ៉ុបបានក្លាយជាមហន្តរាយសម្រាប់ផ្ទាំងទឹកកក Alpine ពោលវានឹងធ្វើឲ្យផ្ទាំងទឹកកកទាំងនោះរលាយក្នុងល្បឿនដ៏លឿនមួយ ។
ទន្ទឹមនោះ ផ្លូវឆ្លងកាត់រវាងផ្ទាំងទឹកកក Scex Rouge និង Tsanfleuron ក៏រលាយផងដែរ ហើយទំនងប្រែទៅជាបឹងមួយក្នុងរយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ ហើយវាប្រហែលជាមានជម្រៅ ១០ ម៉ែត្រ ក្នុងបរិមាណ ២៥ ម៉ឺនម៉ែត្រគូប ។
ចំណែកអ្នកជំនាញផ្នែកទឹកកកលោក Mauro Fischer អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bern បាននិយាយថា ការបាត់បង់កម្រាស់នៃផ្ទាំងទឹកកកក្នុងតំបន់នឹងកើនឡើងជាមធ្យម ៣ ដងនៅឆ្នាំនេះ បើធៀបនឹងរដូវក្តៅ ១០ លើកចុងក្រោយ ។
ជាចុងក្រោយអ្នកជំនាញរូបនេះបានបញ្ជាក់ថា ការរលាយនៃផ្ទាំងទឹកកកនឹងធ្វើឲ្យភ្នំនេះកាន់តែមិនស្ថិតស្ថេរ ជាពិសេសវត្ថុដែលកប់ក្នុងទឹកកកអស់ជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍អាចនឹងកកើតឡើងវិញផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ វិបត្តិសេដ្ឋកិច្ចនៅ អឺរ៉ុប អាចជាសញ្ញាវិជ្ជមានសម្រាប់ អាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


