សេដ្ឋកិច្ច
វិបត្តិសេដ្ឋកិច្ចនៅ អឺរ៉ុប អាចជាសញ្ញាវិជ្ជមានសម្រាប់ អាមេរិក
កាសែត Washington Post បានរាយការណ៍ថា សហរដ្ឋអាមេរិកអាចទទួលបានអត្ថប្រយោជន៍ពីវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបដែលកើតឡើង ដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីមកកាន់ប្លុកមួយនេះ ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានឲ្យកាសែត Washington Post ថា ទោះយ៉ាងណា ផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចអឺរ៉ុបលើសហរដ្ឋអាមេរិកទំនងជាមាន “តិចតួច និងអាចគ្រប់គ្រងបាន” ដោយសារតែពាណិជ្ជកម្មជាមួយអឺរ៉ុបមានចំនួនតិចជាង ១ ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ។
ទោះជាយ៉ាងណាក៏ដោយ វិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប អាចជួយសហរដ្ឋអាមេរិកកាត់បន្ថយអតិផរណា ក៏ដូចជាបញ្ចៀសការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួន និងជួយសង្រ្គោះការងាររបស់ប្រជាជនអាមេរិករាប់លាននាក់ផងដែរ ។
នៅឆ្នាំ ២០២១ សហរដ្ឋអាមេរិកបាននាំចេញទំនិញជាង ២៧០ ពាន់លានដុល្លារទៅកាន់សហភាពអឺរ៉ុប ដែលស្មើនឹង ១៥ ភាគរយនៃការនាំចេញទាំងអស់ ។ ផលិតផលតាមអាកាស ប្រេងឥន្ធនៈ រ៉ែ និងគ្រឿងម៉ាស៊ីន គឺជាចំណែកខ្ពស់បំផុតនៃការទិញទាំងនោះ ។

វិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបទំនងជានឹងបណ្តាលឲ្យមានការថយចុះនៃតម្រូវការពីទូទាំងប្លុក និងការនាំចេញតិចជាងមុន ។ នោះគឺដោយសារតែការថយចុះនៃការចំណាយក្នុងចំណោមអ្នកទិញទំនិញនៅអឺរ៉ុប ជាពិសេសគឺការធ្លាក់ចុះប្រាក់អឺរ៉ូ ដែលវាអាចជួយបន្ធូរបន្ថយសម្ពាធតម្លៃនៅអាមេរិក ។
កាសែតនេះបានឲ្យដឹងទៀតថា សហរដ្ឋអាមេរិកបានផលិតឧស្ម័នធម្មជាតិគ្រប់គ្រាន់ ហើយនឹងមិនរងផលប៉ះពាល់ច្រើនពីការកាត់បន្ថយការនាំចេញឧស្ម័នរបស់រុស្ស៊ីនោះទេ បើទោះជាការបិទទាំងស្រុងនៃការនាំចេញប្រេងរបស់រុស្ស៊ីនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរក៏ដោយ ។

ទន្ទឹមនោះវាក៏កើតឡើង ស្របពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 បានបញ្ជាក់កាលពីថ្ងៃទី ២ ខែកញ្ញាពីបំណងរបស់ពួកគេក្នុងការដាក់កម្រិតតម្លៃប្រេងរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងមូស្គូ ដោយសារតែប្រតិបត្តិការពិសេសរបស់ខ្លួននៅអ៊ុយក្រែន ។
ការកំណត់តម្លៃនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែធ្នូសម្រាប់ប្រេងឆៅ និងនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្រាប់ផលិតផលចម្រាញ់មកពីប្រទេសរុស្ស៊ី ។ ជាមួយគ្នានេះដែរ ទីក្រុងមូស្គូបានសន្យាបញ្ឈប់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់រដ្ឋនានារហូតដល់មានការដកទណ្ឌកម្មចេញ ។

ចំណែកប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបអាចនឹងដាក់កម្រិតលើតម្លៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី បើទោះជាកាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រីថាមពលរបស់សហភាពអឺរ៉ុបបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការដាក់កំណត់តម្លៃឧស្ម័ន ប៉ុន្តែមិនបានសម្រេចគោលការណ៍នេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ហុងគ្រី ថា ពេលនេះសហភាព អឺរ៉ុប អស់ថាមពលប្រើប្រាស់ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


