ព័ត៌មានជាតិ
កម្ពុជា ផ្តល់បទពិសោធន៍ការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរ ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ប្រទេសកម្ពុជា បានចែករំលែកបទពិសោធន៍ល្អ និងវឌ្ឍនភាពនៃវិស័យសុខាភិបាល ជាពិសេស ការគ្រប់គ្រង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរក្នុងវេទិកាស្តីពីហិរញ្ញប្បទានសុខាភិបាលសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

នៅក្នុងវេទិកានោះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទ“ ហិរញ្ញប្បទានសុខាភិបាលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា” ដោយបានចែករំលែកបទពិសោធន៍ល្អ និងវឌ្ឍនភាពនៃវិស័យសុខាភិបាល ជាពិសេស ការគ្រប់គ្រង ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលការកោតសរសើរ និងការគាំទ្រពីអ្នកចូលរួមទាំងអស់ ព្រមទាំង ធនាគារពិភពលោក។

លោក ស្រីវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា គោលបំណងនៃវេទិកានេះ គឺដើម្បីចែករំលែកមេរៀនជាបទពិសោធន៍ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីថែទាំសុខភាពបឋម ជាពិសេស អំពីតួនាទីដ៏សំខាន់របស់ក្រសួងសេដ្ឋកិច្ចនៃប្រទេសនីមួយៗក្នុងការការលើកកម្ពស់សុខភាពរបស់ប្រជាជន។ វេទិការយៈពេល២ថ្ងៃនេះ បានប្រមូលអ្នកជំនាញការ និងអ្នកមានបទពិសោធន៍ផ្នែកហិរញ្ញប្បទានសុខាភិបាលជាច្រើន បានចូលរួមជាវាគ្មិន ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ទី១.ការបង្កើនភាពស័ក្តសិទ្ធនៃប្រព័ន្ធសុខាភិបាលក្នុងបរិបទនៃ COVID-19 និងនិន្នាការរយៈពេលវែងណ ទី២. យកប្រជាជនជាមជ្ឈមណ្ឌល៖ ការផ្តល់ហិរញ្ញប្បទានកម្មវិធីថែទាំសុខភាពបឋមដល់អង្គភាពសុខាភិបាលសកល ខណៈទី៣. មូលនិធិដល់កម្មវិធីថែទាំសុខភាពបឋមក្នុងបរិបទ នៃCOVID-19។

ទី៤. ការការពារហិរញ្ញប្បទានសុខាភិបាលក្នុងបរិបទនៃCOVID-19 ទី៥. ហិរញ្ញប្បទានឱសថសារវ័ន្តសម្រាប់កម្មវិធីថែទាំសុខភាពបឋម ទី៦. ពន្ធសម្រាប់សុខភាពក្នុងបរិបទនៃ COVID-19 ទី៧. ការវាយតម្លៃប្រសិទ្ធភាពកម្មវិធីថែទាំសុខភាពបឋម៖ វិភាគអំពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងលក្ខខណ្ឌតម្រូវការសង្គ្រោះបន្ទាន់ចាំបាច់ និងទី៨. ហិរញ្ញប្បទានសុខាភិបាលសម្រាប់ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា៕
ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


