ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ សម្រេចផ្អាកការដ្ឋានសំណង់១កន្លែង ដោយសារធ្លាក់ដែកទម្លុះឡានមុតរបួសធ្លាយជើងបុរសម្នាក់
បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារតែគ្រោះថ្នាក់ដោយសារទីតាំងការដ្ឋាន១កន្លែងមានការធ្វេសប្រហែសបានធ្លាក់ដែកថ្នាំងអំពៅ១ដើម ទម្លុះកញ្ចក់រថយន្តទំនើបមួយគ្រឿង បណ្តាលឲ្យធ្លុះធ្កាយជើងម្ខាង។
ហេតុការណ៍នេះកើតឡើងកាលពីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន ស្ថិតនៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមាន បុរសម្នាក់ធ្វើដំណើរ ដោយរថយន្តម៉ាក់ Ford ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ 2BF-0636 ពេលធ្វើដំណើរមកដល់ចំណុចការដ្ឋានស្រាប់តែមានដែកថ្នាំងអំពៅធ្លាក់មកពីលើការដ្ឋានកំពុងសាងសង់នោះទម្លុះកញ្ចក់រថយន្ត បុកចំជើងរបស់បុរសកំពុងបើករថយន្តនោះតែម្ដងបណ្តាលឲ្យធ្លុះជើងម្តាង។
ប្រភពបន្តថាភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងហេតុ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានោះដែរ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើលនិងអោយផ្អាកដំណើរការសាងសង់នោះទាំងស្រុងជាបណ្ដោះអាស្នន។
គួរបញ្ជាក់ផងដែរក្រោយបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាននិងភាគីជនរងគ្រោះ ក៏បានសម្របសម្រួលគ្នាជាមួយរងគ្រោះដើម្បីសងជាសំណងផងដែរ៕
រស្មី








-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


