Connect with us

សន្តិសុខសង្គម

ការដ្ឋានស្ថាបនាផ្លូវបេតុង ជិតរួចហើយ បែរជារថយន្ត ២ គ្រឿង បើកចូលកិនខ្ទេច ខូចខាតមួយចំហៀង

បានផុស

នៅ

រថយន្តចំននួន ២ គ្រឿង បើកចូលការដ្ឋានកំពុងស្ថាបនាផ្លូវបេតុង​មួយខ្សែកិនខូចខាតអស់ចំនួនមួយចំហៀង រួចបើកចេញទៅបាត់ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់​ ថ្ងៃទី ១៣​ ខែវិច្ឆិកា​ ឆ្នាំ ២០២៥ ស្ថិតនៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានពីក្រុមជាងជួសជុលផ្លូវបេតុងខាងលើនេះបានឲ្យដឹងថា ការស្ថាបនាផ្លូវបេតុងខាងលើជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ​ ខណៈពួកគាត់កំពុងចាប់ស្ថាបនាទាំងមានប៉ារ៉ាសសម្គាល់នៅខាងមុខ ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកឆ្លងកាត់​ ទោះពួកគាត់ខំឃាត់យ៉ាងណា ក៏រថយន្តខាងលើមិនបានឈប់នោះទេ ព្យាយាមបើកគេចបាត់បណ្តាលឲ្យរងការខូចខាតផ្លូវ។ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀតដែលពាក់ស្លាកលេខ ភ្នំពេញ 2Z-9570 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីទិសដៅជើងទៅត្បូងដូចគ្នា ក៏ចូលបន្តទៀត បណ្តាលឲ្យរងការខូចខាតបន្ថែមទៀត។

ក្រោយកើតហេតុ ពលរដ្ឋ ក៏ដូចជាជាងដែលកំពុងស្ថាបនាផ្លូវខាងលើ បានឲ្យរថយន្តព្រូសថយក្រោយ ហើយចេញពីទីតាំងបាត់ទៅ។ ដោយឡែករថយន្តធុនធំបើកគេចខ្លួនបាត់តាំងពីកើតហេតុភ្លាមៗ​ សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយ៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម